ដោយៈ សុ​ក្ខា​រិ​ន​/​ពោធិ៍សាត់ៈ វេលា​ម៉ោង ៣:៣០​នាទី ល្ងា​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ ​សមត្ថកិច្ច​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ធ្វើការ​បង្ក្រាប​ទីតាំង​ល្បែង​ជល់​មាន់​មួយកន្លែង​ដកហូត​បាន​សម្ភារៈ​និង​មាន់​មួយចំនួន​ខណៈ​អ្នកលេង​ល្បែងស៊ីសង​រត់​គេចខ្លួន​អស់​នៅពេល​សមត្ថកិច្ច​ចូលដល់ ។​

​ការបង្ក្រាប​នេះ ធ្វើឡើង​នៅ​ចំណុច​ខាងក្រោយ​ផ្ទះ​របស់​ឈ្មោះ ម៉េង វៃ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ក្រ​ញ៉ាំ ឃុំ​ផ្ទះ​រុង ស្រុក​តា​លោ​សែន​ជ័យ​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ ឯមុខ​សញ្ញា​អ្នកលេង​បាន​រត់គេចខ្លួន​បាត់អស់​។ ដោយឡែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មានៈ​ ម៉ូតូ​ចំនួន​ពីរ​គ្រឿង មាន់​ជល់​ចំនួន​ពីរ​ក្បាល ស៊ុំ​ក្រុងមាន់​ចំនួន​ពីរ ឆ្នាំង​ដាំទឹក​ចំនួន​ពីរ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​មួយ ក្បាក់​ដែក​ចំនួន​ពីរ ចង្ក្រានហ្គាស​ចំនួន​មួយ និង សង្វៀន​ប្រជល់មាន់ ។​

​ម្ចាស់ផ្ទះ​ត្រូវបាន​កោះហៅ​មក​ធ្វើការ​សួរនាំ​បន្ត​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​អប់រំ និង​កិច្ចសន្យា​លើកទីមួយ​បញ្ឈប់​ការផ្ដល់​ពី​តាំង​លេងល្បែង​ស៊ីសង (​ជល់​មាន់​) បន្តទៀត​៕​