ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែ កក្កដា ឆ្នាំ ២០២២ បាន​ឲ្យ​ដឹងថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បើកបរ​ដោយ​ជនជាតិ​អាល្លឺម៉ង់​ម្នាក់​បាន​ចុះចត​នៅ​មាត់ទន្លេ​ក្នុងភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​ដោយសារ​អាកាសធាតុ​មិន​អំណោយផល​។

​លោក​បាន​បន្តថា ឧទ្ធម្ភាគចក្រ មួយគ្រឿង​នេះ​បាន​បង្ខំ​ចុះចត ដើម្បី​សុវត្ថិភាព​ព្រោះតែ​ធាតុអាកាស​មិន​អំណោយផល នៅវេលា​ម៉ោង​៧ និង ១៥​នាទី ល្ងាច​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០២២ ។​

​លោក​បាន​បន្តថា តាម​របាយការណ៍​រប​ស់លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានបញ្ជាក់​អោយដឹងថាៈ ក្រោយពេល​កើតហេតុ លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​បានឱ្យ​ក្រុម​សមត្ថកិច្ច​ទៅ​អន្តរាគមន៍​និង​ដឹកយក​អ្នកបើកបរ​ឧទ្ធម្ភាគចក្រ ជនជាតិ​អាល្លឺម៉ង់​ម្នាក់​ឈ្មោះ អេ​ន ឌី មក​សម្រាក​នៅ​សណ្ឋាគារ​សុវណ្ណ​ភូមិ ក្នុង​ក្រុង​កំពង់ ឆ្នាំង ។ ចំណែក​ឧទ្ធម្ភាគចក្រ​នោះ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ដាក់​កម្លាំង​ការពារ​យ៉ាង​យកចិត្តទុកដាក់​នៅ​ទីតាំង​ដែល​ឧ​ទ្ធ​ម្ភា គ​ចក្រ​បាន​ចុះចត ។​

​តាម​ការបញ្ជាក់​ពី អ្នកបើកបរ​ឧទ្ធម្ភាគចក្រ ជនជាតិ​អាល្លឺម៉ង់ ប្រាប់​សមត្ថកិច្ច​ថា រូបគាត់​បើក​ហោះហើរ​តែម្នាក់ឯង​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប​។ ចំពោះ​មូលហេតុ​ដែល​ចុះចត​ដោ យ​​នេះ​គឺ​ដោយសារ​អាកាសធាតុ មេឃងងឹត​មាន​ខ្យល់​ខ្លាំង​។​

​សមត្ថកិច្ច​នៅ​មូលដ្ឋាន​បានដឹងថា​យន្តហោះ​នេះ​នឹងត្រូវ​ហោះ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ០៨ ខែកក្កដា ដើម្បី​ហោះ ហើរ​ទៅកាន់​គោលដៅ​ទៅ​ខេត្តសៀមរាប​៕​