ដោយៈតារារិទ្ធ (ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសា ទរខួប៥ឆ្នាំនៃការដាក់បញ្ចូលតំបន់ប្រាសា ទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភព លោក(៨កក្កដា២០១៧-៨កក្កដា២០២២ ) ។

ផេកហ្វេសប៊ុកផ្លូវការសម្តេចតេជោនាព្រឹក ទី៨កក្កដា ២០២២បានបង្ហោះសារអបអរដែលមានខ្លឹមសារថាៈ”ថ្ងៃទី៨ ខែកក្កដាឆ្នាំ ២០២២នេះជាខួប៥ឆ្នាំហើយនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ -៨ កក្កដា ២០២២)។

ការដាក់សម្បត្តិវប្បធម៌និងប្រាសាទបុរា ណទាំងនេះមិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេតែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌និងប្រាសាទ បុរាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយ​ចុះបញ្ជីជាសម្បត្តិបេ តិកភណ្ឌពិភពលោក ប្រាសាទសំបូរ ព្រៃគុកបានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ។

សូមចូលរួមថែរក្សាការពារប្រាសាទបុរា ណទាំងអស់នៅទូទាំងប្រទេសឲ្យបានគង់វង្សដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់”៕