ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូ អាបេ បានដួលនៅពេលកំពុងថ្លែងសុន្ទរកថាក្នុងពិធីជួបជុំមួយនៅតំបន់ណារ៉ា(Nara)កាលពីថ្ងៃសុក្រទី៨កក្កដា នេះបើតាមសារព័ត៌មានជប៉ុន។
សារព័ត៌មានបាននិយាយថា លោកអាបេបានចេញឈាមនៅពេលលោកដួល និងថាមានឮសូរបាញ់កាំភ្លើង។
សារព័ត៌មានជប៉ុនដែលនិយាយយោងតាមប្រភពប៉ូលិសបាននិយាយថា លោកអាបេត្រូវគេបាញ់ពីក្រោយចំនួនបីគ្រាប់។លោកត្រូវបានប្រញាប់ប្រញាល់បញ្ជូនទៅកាន់មន្ទីរពេទ្យទាំងសន្លប់និងថាបេះដូងលែងដើរផងដែរ។
ប៉ូលិសបាននិយាយថា បុរសក្នុងវ័យ៤០ឆ្នាំប្លាយម្នាក់ត្រូវបានចាប់ខ្លួន។
ជប៉ុនត្រូវធ្វើការបោះឆ្នោតសភាជាន់ខ្ពស់នៅថ្ងៃអាទិត្យទី១០កក្កដា ដោយបេក្ខជន៥៤៥នាក់ប្រជែងគ្នាយកអាសនៈ១២៥។
សូមបញ្ជាក់ថា ជប៉ុនជាប្រទេសមានច្បាប់កាំភ្លើងតឹងរ៉ឹងបំផុតមួយនៅក្នុងលោក និងការបាញ់ប្រហារកម្រកើតមានណាស់។
អាបេ វ័យ៦៧ឆ្នាំ ជានាយករដ្ឋមន្ត្រីបំរើការយូរជាងគេរបស់ជប៉ុន ដោយកាន់តំណែងនាយករដ្ឋមន្ត្រីបានពីរអាណត្តិ មុនលាឈប់កាលពីឆ្នាំ២០២០ ៕
អាបេថ្លែងសុន្ទរកថានិងដួលក្រោយត្រូវគេបាញ់កាលពីថ្ងៃសុក្រ
សារព័ត៌មានបាននិយាយថា លោកអាបេទំនងជាគាំងបេះដូងក្រោយត្រូវគេបាញ់