ដោយៈតារារិទ្ធ(ភ្នំពេញ)កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តទាំងស្រុង “សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែន សារ ពើពន្ធ”។ នេះបើយោងតាមការបញ្ជាក់ របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជ រដ្ឋាភិបាល នាព្រឹកថ្ងៃទី ៨ ខែកក្កដា ២០២២ ។

ចំណូលមិនមែនសារពើពន្ធមានវិសាល ភាពធំទូលាយនិងមានប្រភពចំណូលបានមកពីវិស័យនិងសកម្មភាពជាច្រើន ដែលស្ថិតក្រោមការទទួលខុសត្រូវរប ស់ក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោ មជាតិនិងមានក្រសួងសេដ្ឋកិច្ចនិងហិរ ញ្ញវត្ថុជាសេនាធិការរបស់រាជរដ្ឋាភិបា លលើការគ្រប់គ្រងការតាមដាននិងការ ជំរុញការប្រមូលចំណូល។

ការប្រមូលពន្ធមិនមែនសារពើពន្ធនៅ មុខស្ថានការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩សម្រេចបានជាមធ្យមប្រ មាណជាង ២% នៃផ.ស.ស និងបានរួមចំណែកប្រមាណ ១៤% នៃចំណូលចរន្តសរុប ។ នៅឆ្នាំ ២០១៩ ចំណូលមិនមែនសារពើពន្ធសម្រេចបានប្រមា ណ៣% នៃ ផ.ស.ស ស្មើនឹង ១២៣, ១% នៃច្បាប់ហិរញ្ញវត្ថុ។ នៅឆ្នាំ២០២០ ចំណូលមិនមែនសារពើពន្ធសម្រេចបា នប្រមាណ ២% នៃផ.ស.ស ទាបជាងច្បាប់ហិរញ្ញវត្ថុ ២៥,៥%។ ដោយឡែកនៅឆ្នាំ ២០២១ សម្រេចបានប្រមាណ ១,៥% នៃផ.ស.ស ទាបជាងច្បាប់ហិរ ញ្ញវត្ថុ១៩,៨៩% ដោយសារមុខចំណូ លសំខាន់ៗតាមវិស័យត្រូវរងផលប៉ះ ពាល់ដោយសារជំងឺកូវីដ-១៩ មានជា អាទិ៍៖ ចំណូលពីផលទុនទេសចរណ៍ ចំណូលពីទិដ្ឋាការ ចំណូលពីអាកាស ចរណ៍ស៊ីវិល ចំណូលពីកាស៊ីណូ និងឆ្នោត ចំណូលពីការផ្ដល់លិខិតឆ្លងដែន ដែលមុខចំណូលសំខាន់ៗទាំងនេះចូ លរួមចំណែកប្រមាណ ៥០% នៃចំណូ លមិនមែនសារពើពន្ធសរុប។

ទន្ទឹមនឹងនេះសម្រាប់ផែនការឆ្នាំ២០ ២២ ត្រូវបានគ្រោងប្រមាណ១,៥% នៃ ផ.ស.ស មានការថយចុះ១០,៣២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១។

ទោះបីចំណូលមិនមែនសារពើពន្ធដើរ តួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធនៃចំណូលថវិកាជាតិប៉ុន្តែចំណូលមិនមែនសារពើពន្ធជាប្រភេទចំណូលតាមវិស័ យដែលមានភាពស្មុគស្មាញក្នុងការ គ្រប់គ្រងនិងការប្រមូលមិនទាន់អស់សក្ដានុពល ដោយសារពុំទាន់មានក្រប ខ័ណ្ឌគតិយុត្តគោលមួយ សម្រាប់ធានាឱ្យការគ្រប់គ្រងការប្រមូលចំណូលមិន មែនសារពើពន្ធអសក្ដានុពលនិងប្រកប ដោយប្រសិទ្ធភាពខ្ពស់។

ដើម្បីដោះស្រាយបញ្ហាប្រឈមនិងធា នាប្រសិទ្ធភាពសក្ដិសិទ្ធិភាពក្នុងការគ្រ ប់គ្រងនិងការប្រមូលចំណូលមិនមែន សារពើពន្ធឱ្យអស់សក្ដានុពល ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបង្កើតឧបករណ៍មួយចំនួនបន្ថែមទៀតពាក់ ព័ន្ធនឹងក្របខ័ណ្ឌនយោបាយ ក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌឌីជីថលរួមមាន៖ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំ ណូលមិនមែនសារពើពន្ធ (NRMIS), ប្រព័ន្ធទូទាត់អេឡិចត្រូនិកសម្រាប់បង់ចំណូលមិនមែនសារពើពន្ធ (e-payment), ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS), សេចក្ដី ព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនិងសេចក្ដីព្រាងឯកសារគោល(Blueprint)ស្ដីពីការ កែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ក្នុងន័យខាងលើនេះសេច ក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធនឹងក្លាយជាឧបករ ណ៍គតិយុត្តគោលមួយច្បាស់លាស់ គ្រប់ជ្រុងជ្រោយនិងពេញលេញដែលជាការធ្វើបច្ចុប្បន្នភាពនៃបទប្បញ្ញត្តិគោ លការណ៍ វិធាននិងនីតិវិធីនិងការបំពេ ញបន្ថែមចំណុចខ្វះខាតមួយចំនួនដែ លបានដកស្រង់បទពិសោធន៍នៃការ អនុវត្តកន្លងមកក៏ដូចជាបទពិសោធន៍នៃឧត្តមានុវត្តអន្តរជាតិជាពិសេសពង្រឹ ងសិទ្ធិអំណាចការបែងចែកការទទួល ខុសត្រូវភាពប្រទាក់ក្រឡាគ្នាពេញលេ ញរវាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិនិងអង្គភាពប្រមូលចំណូល ។

សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានតាក់តែងឡើងក្នុងគោលបំណងគ្រប់ គ្រងចំណូលមិនមែនសារពើពន្ធដែលជាចំណូលថវិកាជាតិប្រកបដោយប្រសិ ទ្ធភាព សក្ដិសិទ្ធិភាព តម្លាភាព គណនេ យ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្ត ការ វិធាន និងនីតិវិធីនៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្ត មប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៃព្រះរាជាណាចក្រកម្ពុជាស្រប តាមកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

សាវតានៃការរៀបចំតាក់តែងសេចក្ដី ព្រាងច្បាប់សេចក្តីព្រាងច្បាប់ស្តីពីការ គ្រប់គ្រងចំណូលមិនមែនសារពើពន្ធបានរៀបចំតាក់តែងឡើងក្នុងគោលដៅពង្រឹងក្របខ័ណ្ឌច្បាប់រចនាសម្ព័ន្ធស្ថា ប័ន និងលើកកម្ពស់សមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការ គ្រប់គ្រងចំណូលមិនមែនសារពើពន្ធរួមមានការកំណត់អំពីប្រភេទចំណូលមិនមែនសារពើពន្ធ យន្តការស្ថាប័ន និងកិច្ចសហការ ដំណើរការនៃការប្រមូលចំណូលមិនមែនសារពើពន្ធដែលចាប់ ផ្តើមពីការរៀបចំគម្រោងចំណូលរហូត ដល់ការផលិតជារបាយការណ៍លទ្ធផ លការធ្វើទំនើបកម្មការគ្រប់គ្រងចំណូ លមិនមែនសារពើពន្ធតាមប្រព័ន្ធបច្ចេក វិទ្យាព័ត៌មានកំណត់អំពីបំណុលមិនមែ នសារពើពន្ធ ការដោះស្រាយវិវាទការធ្វើអធិការកិច្ច និងសវនកម្ម ការត្រួតពិនិត្យវាយតម្លៃ ការលើកទឹកចិត្តនិងការដាក់ ទណ្ឌកម្មនិងទោសទណ្ឌជាដើម។

សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាឧប ករណ៍គតិយុត្តគោលមួយសម្រាប់ពង្រឹ ងការគ្រប់គ្រងចំណូលមិនមែនសារពើ ពន្ធនិងចូលរួមចំណែកដោះស្រាយនូវបញ្ហាប្រឈមដល់ការបំពេញមុខងាររបស់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញនៃក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅលើកកម្ពស់ប្រសិទ្ធភាព សក្តិសិទ្ធិភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើ ពន្ធដែលជាប្រភពចំណូលសំខាន់របស់ថវិកាជាតិស្របតាមឧត្តមានុវត្តន៍អន្តរ ជាតិ និងតថភាពសេដ្ឋកិច្ច និងសង្គមជាក់ស្តែងនៃកម្ពុជា។

ដំណើរការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារពើ ពន្ធសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធត្រូវបានរៀប ចំតាក់តែងយ៉ាងម៉ត់ចត់និងយកចិត្តទុក ដាក់ដោយមានការសិក្សានិងស្រាវជ្រាវលើច្បាប់តាមវិស័យនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការដកស្រង់បទ ពិសោធន៍ និងធាតុចូលពីឧត្តមានុវត្តន៍របស់ប្រទេសអភិវឌ្ឍន៍ដូចជាប្រទេសស៊ុយអែតនិងប្រទេសអូស្ត្រាលី។

សេចក្តីព្រាងច្បាប់នេះបានកែសម្រួលជាបន្តបន្ទាប់តាមរយៈការពិគ្រោះយោ បល់ជាមួយក្រសួងនិងអង្គភាពពាក់ព័ន្ធ កិច្ចប្រជុំបច្ចេកទេសអន្តរអគ្គនាយកដ្ឋា ននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កិច្ច ប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កិច្ចប្រជុំអន្តរក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍និងតំណាងសង្គមស៊ីវិល និងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ។

ខ្លឹមសារសង្ខេបនៃសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងចំណូលមិនមែនសារ ពើពន្ធ សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងតាមទម្រង់ច្បាប់ជាធរមាន ដោយចែកចេញជា ១២ ជំពូក មាន ១០១ មាត្រា។

បទប្បញ្ញត្តិទូទៅ

ច្បាប់នេះមានគោលបំណងគ្រប់គ្រងចំ ណូលមិនមែនសារពើពន្ធសម្រាប់ជាចំ ណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធ ភាព សក្តិសិទ្ធិភាព តម្លាភាព គណនេ យ្យភាព និងសង្គតិភាព ដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្ត ការ វិធាននិងនីតិវិធីនៃការគ្រប់គ្រង ការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្ត មប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

វិសាលភាពច្បាប់នេះជាច្បាប់គោលមានវិសាលភាពអនុវត្តចំពោះចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទ ដែលអនុវត្តដោយក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ ប្រហែលរដ្ឋបាលថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈរដ្ឋបាលសហគ្រាសសាធារណៈ ក្រុម ហ៊ុនចម្រុះដែលរដ្ឋមានភាគកម្មសាធា រណៈជាចំនួនភាគតិច អង្គភាពស្វ័យ ភាពហិរញ្ញវត្ថុដទៃទៀត និងភាគីឯក ជនពាក់ព័ន្ធដែលស្ថិតក្រោមអធិបតយ្យ ភាព និង/ឬយុត្ដាធិការនៃព្រះរាជាណា ចក្រកម្ពុជា៕