ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខណ្ឌកំបូល បានរៀបចំ កិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូលប្រចាំ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតី ភាពលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល។
មន្ត្រីបានឱ្យដឹងថាៈ សមាសភាពចូលរួមកិច្ចប្រជុំ រួមមាន លោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកប្រធានក្រុម យោធាភូមិភាគពិសេស ប្រចាំខណ្ឌកំបូល គណៈនាយករដ្ឋបាលសាលាខណ្ឌ លោក-លោកស្រី ប្រធានការិយាល័យទាំង១១ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិពោធិ៍សែនជ័យ លោកចៅសង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ និងស្មៀនទាំង ៧ សង្កាត់ តំណាងក្រុមហ៊ុនប្រមូលសំរាម Mizuda ។
កិច្ចប្រជុំផ្ដោតសំខាន់ រួមមាន ១.ការងារចាត់តាំងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ២.ត្រួតពិនិត្យលទ្ធផលការងារចាក់វ៉ាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌ និង៣.បញ្ហាផ្សេងៗ៕/V