ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាស សមាសភាពក្រុមប្រឹក្សាសង្កាត់ទន្លេបាសាក់ អាណត្តិទី៥ នៃខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលខណ្ឌ, លោកប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិកខណ្ឌ, លោកអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ, លោក-លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សា សង្កាត់ទន្លេបាសាក់ ទាំង ១១រូប, លោកនាយប៉ុស្ដិ៍នគរបាលសង្កាត់ទន្លេបាសាក់, លោក-លោកស្រី ប្រធានភូមិ-អនុប្រធានភូមិ សមាជិកភូមិ ទាំង១៦ និងមន្ត្រីពាក់ព័ន្ធ អ្នកចូលរួមសរុប ១៥០ នាក់។
យោងលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ នៅសង្កាត់ទន្លេបាសាក់ លេខកូដ ១២-០០១ នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ គឺសង្កាត់ទន្លេបាសាក់ មានសមាសភាពជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាសង្កាត់ ចំនួន ១១រូប ហើយក្នុងនោះ សមាសភាពជាចៅសង្កាត់ ចៅសង្កាត់រងទី១ និងចៅសង្កាត់រងទី២ នៃសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានៈ ១-លោក ខាត់ ណារិទ្ធ ជាចៅសង្កាត់ ២-លោក ហោ វណ្ណៈ ជាចៅសង្កាត់រងទី១ ៣-លោក ឈូ វីរៈខេមរា ជាចៅសង្កាត់រងទី២៕/V