ដោយៈក្រុមហ៊ុន/ភ្នំពេញ៖ពិតជាថ្មី ហើយប្លែក ក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី ដែលជាក្រុមហ៊ុនចែកចាយមីជាតិ បានសម្ពោធដាក់ឱ្យប្រើប្រាស់មីជាតិរសជាតិថ្មី “មីជាតិខគោគ្រឿងខាប់ រសជាតិដើម” ដែលបានចរាចរក្នុងទីផ្សារកម្ពុជានៅដើមខែកក្កដា ឆ្នាំ២០២២។
មីជាតិខគោគ្រឿងខាប់រសជាតិដើមត្រូវបានសម្រិតសម្រាំងឡើងយ៉ាងល្អឥតខ្ចោះគ្រប់ដំណាក់កាលដោយប្រើប្រាស់នូវរាល់វត្ថុធាតុដើមមានគុណភាពខ្ពស់។ ជាមួយនឹងសម្បកវេចខ្ចប់ថ្មី រូបរាងកាន់តែទាក់ទាញ មីជាតិខគោគ្រឿងខាប់ បានបន្ថែមគ្រឿងខាប់ បន្ថែមបន្លែ និង សម្បូរជីវជាតិបំប៉ន។
លោក ពៅ កាំង ប្រធាន ផ្នែកទីផ្សារនៃក្រុមហ៊ុនវ័ន ហ្វ្រេតធើនីធី បានមានប្រសាសន៍ថា “ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារ និងអតិថិជន ជាពិសេសមើលឃើញពីភាពសំខាន់នៃរសជាតិ យើងបានបង្កើតនូវមីជាតិដែលមានរសជាតិថ្មី ស័ក្តិសមទៅនឹងតម្រូវការ ការពេញចិត្ត ក៏ដូចបង្កភាពងាយស្រួលក្នុងការជ្រើសរើសរសជាតិ និងសមស្របទៅតាមរសនិយមរបស់ប្រជាជនខ្មែរ ។”
គួរបញ្ជាក់ផងដែរថា មីជាតិខគោគ្រឿងខាប់ រសជាតិដើម បានបន្ថែមគ្រឿងខាប់ សម្រិតសម្រាំងដោយគ្រឿងផ្សំស្រស់ៗដូចជា សាច់គោ ឆ្អឹងស៊ុបគោ ឈើអែម ផ្កាចន្ទន៍ ម្ទេសផ្លោក ស្លឹកក្រូចសើច និងរំដេង រួមបញ្ចូលគ្នាក្នុងកញ្ចប់គ្រឿងខាប់តែមួយ រួមទាំងគ្រឿងផ្សំបន្ថែមជាច្រើនទៀត ដោយមានការបន្ថែមបន្លែ ការ៉ុត ស្លឹកខ្ទឹម ខ្ទឹមស ខ្ទឹមក្រហម និងខ្ទឹមបារាំងដើម្បីឱ្យក្លិនកាន់តែឈ្ងុយ និងសម្បូរទៅដោយជីវជាតិបំប៉នដូចជាថាមពល សារធាតុដែក និងកាកសរសៃផងដែរ។ ជាមួយគ្នានេះ សម្បកវេចខ្ចប់ត្រូវបានរចនាឡើងជាមួយរូបរាងដ៏ទាក់ទាញ ដោយប្រើប្រាស់ពណ៌ខ្មៅលាយក្រហមក្រម៉ៅទាំងនៅលើកញ្ចប់ និងលើកេស ។ លើសពីនេះទៅទៀត យើងក៏បានធ្វើការបន្ថែមទម្ងន់ឱ្យកាន់តែធ្ងន់ជាងមុននៅលើរសជាតិថ្មីរបស់យើង ។ មីជាតិខគោគ្រឿងខាប់ រសជាតិដើម មានរសជាតិឆ្ងាញ់ជាប់មាត់ ហើយរសជាតិបែបខ្មែរពិតៗ “មីជាតិខគោគ្រឿងខាប់ ញ៉ាំម៉េច ក៏ជាតិដែរ” ។
មីជាតិ ជាប្រភេទមីកញ្ចប់ឆ្អិនស្រាប់ផលិតឡើងមានការត្រួតពិនិត្យត្រឹមត្រូវស្របតាមស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយពីប្រទេសជប៉ុន។ មីជាតិ ត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៃព្រះរាជាណាចក្រកម្ពុជា។ មីជាតិ ក៏ត្រូវបានទទួលស្គាល់ និងត្រូវបានដាក់បញ្ចូលជាសមាជិកនៃសមាគមន៍មីកញ្ចប់ឆ្អិនស្រាប់ពិភពលោក ដែលតំណាងឲ្យប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជាមីកញ្ចប់ខ្មែរដំបូងគេ ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិផ្នែកប្រព័ន្ធគ្រប់គ្រងគុណភាព (ISO9001:2015) ពីចក្រភពអង់គ្លេសផងដែរ ។ លោកអ្នកអាចរកជាវមីជាតិបាននៅតាមដេប៉ូចែក ចាយតូចធំ ផ្សារទំនើប ម៉ាត និងផ្ទះលក់ចាប់ហួយដែលនៅជិតផ្ទះរបស់លោកអ្នក ៕PH