ដោយៈក្រុមហ៊ុន/ព្រះសីហនុ៖ក្នុងខណៈពេលដែលចាប់ផ្តើមលេចរូបរាងអគារដ៏ស្រស់ប្រណិតរបស់ព្រីន ឆ្នេរសមុទ្រមាសនេះឡើង បានសបញ្ជាក់ពីស្នាដៃដ៏ជំនាញរបស់វិស្វករ និងជាទស្សនៈថ្មីនៃជីវភាពរស់នៅថ្មី។
ថ្មីៗកន្លងមកនេះ ព្រីន ឆ្នេរសមុទ្រមាសបានប្រារព្ធពីធីប្រគល់គេហដ្ឋានដំណាក់កាលដំបូងបានយ៉ាងជោគជ័យ ដោយបានផ្តល់នូវគេហដ្ឋានដ៏ល្អប្រណិតនិងផ្តល់ភាពចាប់ផ្តើមនៃទំព័រជីវិតថ្មីមួយ ដែលម្ចាស់ផ្ទះទន្ទឹងរង់ចាំជាយូរណាស់មកហើយ ។
ភាពរុងរឿង និង ភាពអស្ចារ្យរបស់ព្រីន ឆ្នេរសមុទ្រមាស
ព្រីន ឆ្នេរសមុទ្រមាសស្ថិតនៅចំណុចប្រសព្វរវាងចំណុចស្នូលនៃទីក្រុងនិងទេសភាពដ៏ស្រស់បំព្រងរបស់ ឆ្នេរសមុទ្រ ដែលជាទីតាំងអំណោយផលពីធម្មជាតិ។ គម្រោងនេះមានផ្ទៃដីសរុបប្រហែល 220,000 ម៉ែត្រការ៉េ រួមមាន៣អគារជាអគារខុនដូស្នាក់នៅ និង ១អគារទៀតជាអគារការិយាល័យផងនិងអគារពាណិជ្ជកម្មផង។ រីឯប៉ែកខាងត្បូងនៃគម្រោងព្រីន ឆ្នេរសមុទ្រមាសប្រមាណ៣០០ម៉ែត្រ ជាឆ្នេរសមុទ្រសុខា អ្វីដែលធ្វើឱ្យគម្រោងមានភាពអស្ចារ្យខ្លាំងនោះគឺ គម្រោងនេះមានផ្សារទំនើបPrince Mall ដែលទីតាំងកំពុងតែពេញនិយមជាងគេនៅខេត្តព្រះសីហនុ។
សក្ដានុពលនៃគម្រោងជាចំនុចដ៏គួរអោយគត់សម្គាល់ ហើយគ្មានក្តីបារម្ភក្នុងការវិនិយោគ
ការប្រគល់និងទទួលផ្ទះមិនមែនមានន័យថាចប់នោះទេ ផ្ទុយទៅវិញវាជាចំនុចចាប់ផ្តើមនៃជីវិតសុភមង្គល។ តើលោកអ្នកយល់ស្របដែររឺទេ?
ព្រីន ឆ្នេរសមុទ្រមាសបានបង្កើតមជ្ឈមណ្ឌលលក់និងជួល ដើម្បីជួយសម្រួលដល់ម្ចាស់ផ្ទះក្នុងការស្វែងរកអ្នកមានគម្រោងជួលផ្ទះ រឺទិញផ្ទះបន្ត ទាំងនេះគឺជាសេវាកម្មជួយដោះស្រាយកង្វល់ និងជួយធានាលើប្រាក់ចំណូលរបស់ម្ចាស់ផ្ទះ ដែលធ្វើអោយម្ចាស់ផ្ទះមានទំនុកចិត្តខ្ពស់រហូតមកដល់ បច្ចុប្បន្ននេះ ម្ចាស់ផ្ទះជាង90%បានចុះកិច្ចព្រមព្រៀងជាមួយមជ្ឈមណ្ឌលលក់និងជួលរបស់យើង។
ក្រៅពីនេះ មជ្ឈមណ្ឌលលក់និងជួល ព្រីន ឆ្នេរសមុទ្រមាសមានសេវាកម្មគ្រប់គ្រងអចលនទ្រព្យជំនួសផងដែរ ក្នុងនោះរួមមានសេវាកម្មដេក័រ សេវាកម្មជួសជុល សេវាកម្មអនាម័យ សេវាកម្មត្រួតពិនិត្យសំណង់ផ្សេងៗ សេវាកម្មថែទាំបរិក្ខារក្នុងផ្ទះ ល។ល លើសពីនេះទៅទៀត ខាងក្រុមហ៊ុនផ្តល់ជម្រើសច្រើនទៅលើគ្រឿងសង្ហារិម សម្ភារៈក្នុងផ្ទះបាយ ដែលធានាតម្លៃស្របតាមតម្លៃទីផ្សារទូទៅ ជាពិសេសគឺគិតដល់អត្ថប្រយោជន៍អតិថិជនជាធំ។
ប្រព័ន្ធគ្រប់គ្រងឆ្លាតវៃ អាចធានាទាំងគុណភាពនិងសុវត្ថិភាពអចលនទ្រព្យ
ព្រីន ឆ្នេរសមុទ្រមាសបានបង្កើត APPមួយមានឈ្មោះថា “Huanyu E Home” ដែលអាចផ្តល់របាយការណ៍ជួសជុល ការទូទាត់សាច់ប្រាក់ លំហែទាំផ្ទះ ការទិញលក់គ្រឿងសង្ហារិមនិង សម្ភារៈផ្ទះបាយក្នុងតម្លៃដុំ ការគ្រប់គ្រងសេវាកម្មអ៊ីនធឺណិត ការថែទាំបរិក្ខា និងសេវាកម្មពិសេសផ្សេងៗទៀត តាមរយៈAPPមួយនេះទាំងអស់់។ ដូច្នេះម្ចាស់ផ្ទះអាចដឹងព័ត៌មានយ៉ាងងាយស្រួល និងរហ័សតាមរយៈប្រព័ន្ធឆ្លាតវៃ ក្នុង“Huanyu E Home” APP។
យ៉ាងណាមិញ គម្រោងព្រីន ឆ្នេរសមុទ្រមាសមានសន្តិសុខយាម ២៤ម៉ោងលើ២៤ម៉ោង និងអាចរាយការណ៍ទៅបុស្ត៍ប៉ូលីសភ្លាមៗនៅពេលមានហេតុការណ៍ចាំបាច់ណាមួយកើតឡើងឬដោយយថហេតុដោយសារតែមូលហេតុទាំងនេះហើយទើបធ្វើអោយគម្រោងមួយនេះត្រូវបានគេចាត់ទុកជាទីលំនៅដ៏សុខសាន្តក្នុងខេត្តព្រះសីហនុ។
គោរពតាមកិច្ចសន្យាដោយប្រគល់ផ្ទះតាមពេលកំណត់
យើងបានដឹងរួចមកហើយថា ប៉ុន្មានឆ្នាំចុងក្រោយនេះពិភពលោកទាំងមូលបានជួបនឹងវិបន្តិជំងឺកូវីដ-19 ដែលតម្រូវអោយមានការបិទខ្ទប់តាមតំបន់និមួយៗ បូករួមទាំងអាកាសាធាតុនៅឆ្នេរសមុទ្រមានភ្លៀងធ្លាក់ច្រើនផ្តល់នូវភាពលំបាកជាច្រើនក្នុងការសាងសង់ ផ្ទុយទៅវិញគម្រោងអគារព្រីន ឆ្នេរសមុទ្រមាសនៅតែបន្តការសាងសង់ រហូតបានសម្រេចតាមកិច្ចសន្យា ហើយថែមទាំងផ្តល់គុណភាពខ្ពស់ផងដែរ។
រូបសមិទ្ធិផលផលខាងក្រោម៖
ជាចុងបញ្ជប់យើងខ្ញុំសូមអំពាវនាវដល់ អតិថិជនដែលមិនទាន់បានមកធ្វើឯកសារប្រគល់ផ្ទះបានគ្រប់ចំនួនប្រញាប់ទំនាក់ទំនងទៅភ្នាក់ងារលក់របស់ព្រីន ឆ្នេរសមុទ្រមាស ៕Ph