សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជានៅរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នេះបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន និង​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​រប​ស់ឯក​ឧ​ត្ត​ម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។​ ​យោងតាម​សារ​រំលែក​ទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ខ្លឹមសារ​ដូចតទៅៈ “​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​សោកសៅ​ជា​ពន់ពេក ដែល​ទទួលបាន​ព័ត៌មាន​អំពី​មរណភាព​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយសារ​ការធ្វើឃាត​ទាំង​កណ្តាល​ថ្ងៃ​”​។​ ​នៅក្នុង​សារ​រំលែក​ទុក្ខ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្តថា “​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។

Jul 8, 2022

សម្តេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជានៅរសៀលថ្ងៃទី៨ខែកក្កដាឆ្នាំ២០២២នេះបាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន និង​ជូន​ចំពោះ​ក្រុមគ្រួសារ​សព​រប​ស់ឯក​ឧ​ត្ត​ម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។​

​យោងតាម​សារ​រំលែក​ទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើជូន​ឯកឧត្តម គី​ស៊ី​ដា ហ្វឹ​មី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ មាន​ខ្លឹមសារ​ដូចតទៅៈ “​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់ចិត្ត​យ៉ាងខ្លាំង និង​សោកសៅ​ជា​ពន់ពេក ដែល​ទទួលបាន​ព័ត៌មាន​អំពី​មរណភាព​របស់​ឯកឧត្តម អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដោយសារ​ការធ្វើឃាត​ទាំង​កណ្តាល​ថ្ងៃ​”​។​

​នៅក្នុង​សារ​រំលែក​ទុក្ខ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្តថា “​តាងនាម​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្ដែង​នូវ​ការចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​សមានចិត្ត​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម និង​តាមរយៈ​ឯកឧត្តម ជូន​ចំពោះ​ក្រុមគ្រួសារ​សព ក៏ដូចជា​ប្រជាជន​ជប៉ុន ចំពោះ​ការបាត់បង់​ដ៏​ធំធេង​នេះ​។