ដោយៈ សុខុម / មណ្ឌលគិរី: សមត្ថកិច្ចកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខ ៧៦១ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ក្រាបបានរថយន្តដឹកឈើ ខុសច្បាប់មួយគ្រឿង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ។
សមត្ថកិច្ច បានឲ្យដឹងថាៈ ប្រតិបត្តិការបង្ក្រាបនោះ ដឹកនាំដោយលោក វរៈសេនីយ៍ត្រី សាក់សុគុណ ប្រធានស្នាក់ការសន្តិសុខ ៧៦១ បានចុះបង្ក្រាបរថយន្តសាំយ៉ុង ដឹកឈើមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កោះកុង 2A0903 ។ នៅក្នុងរថយន្តនោះ មានដឹកឈើទ្វារ ៣០ សន្លឹក និងគ្រោងទ្វារ ៥០ ដើម (ប្រភេទឈើ សុក្រំ) បង្ក្រាបបាន នៅភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ក្រោយពីបង្ក្រាបបាន សមត្ថកិច្ចកងរាជអាវុធហត្ថ ប្រគល់វត្ថុតាងរថយន្ត និងឈើ ទៅសង្កាត់ រដ្ឋបាលព្រៃឈើចុងផ្លាស់ ស្រែព្រះ ដេីម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕/V