លោក ស សុខា ថ្កោលទោសចំពោះអំពើបាញ់ ប្រហារដ៏ឃោរឃៅលើលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន
ដោយៈ មុនីរ័ត្ន / ភ្នំពេញ: លោក ស សុខា មានសេចក្ដីតក់ស្លុត និងសម្ដែងការក្រៀមក្រំបំផុត នៅពេលទទួលដំណឹង តាមរយ:សារព័ត៌មានរបស់ប្រទេសជប៉ុនថា អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ (Shinzo Abe) វ័យ ៦៧ ឆ្នាំ បានទទួលមរណភាព ដោយខ្មាន់កាំភ្លើង បាញ់ប្រហារ បើទោះជាក្រុមគ្រូពេទ្យ ព្យាយាមជួយសង្គ្រោះ អស់ពីសមត្ថភាព នៅមន្ទីរពេទ្យ យ៉ាងណាក៏ដោយ។