កំពង់ធំ:សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន មានពុទ្ធិការថា ការអំណត់ព្យាយាមនឹងបានដល់គោលដៅពិតប្រាកអាស្រ័យតាមការខិតខំតស៊ូរបស់យើងម្នាក់ៗ។

ពុទ្ធិការបស់សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិដូចនេះខណះដែលសម្ដេចបាននិមន្តជាអធិបតីភាពក្នុងពិធីបើបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣ក្នុងស្រុកសន្ទុកដែលបានប្រារព្វធ្វើនៅថ្ងៃទី៨កក្កដាឆ្នាំ២០២២នៅសាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថ។

សម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សនបានបន្តទៀតថា÷ក្នុងឋានជាសង្ឃត្រូវតែខិតខំប្រឹងប្រែងរៀនសូត្របើមិនដូច្នោះទេគឺមិនអាចទទួលបានទាំងចំណេះដឹងទូទៅនិងចំណេះផ្នែកធ៌មវិន័យនោះទេ។ហើយការសិក្សាទទួលជោគជ័យទៅបានលុះត្រាយើងម្នាក់ៗមានការតស៊ូប្រឹងប្រែងស្រវាស្រទេញត្រង់ត្រាប់ស្ដាប់ហើយត្រូវចេះស្ដាប់ ចេះកត់ត្រា,ចេះឆ្ងល់និងចេះសួ(សុ, ចិ, បុ ,លិ)។
មានប្រសាសន៍ទៅកាន់សមណសិស្សនាឱកសានោះដែរលោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបាលើកឡើងថា÷ការអភិវឌ្ឍធនធានព្រះសង្ឃគឺជាបញ្ហាអាទ្ធិភាពមួយដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់បំផុតពិសេសពីសម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជាដើម្បីលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានសក្តិសមជាសសានារបស់រដ្ឋ និងស្ថិតស្ថេរគង់វង្ស។

ក្នុងឱកាសនោះលោកស្រីបានស្នើដល់សមណសិស្សក៏ដូចព្រះសង្ឃនៅតាមវត្តអារាមទាំងអស់ឲ្យបន្តធ្វើអនាម័យខ្កួនប្រាណនិងទីធ្លាស្នាក់នៅឲ្យបានជាប្រចាំដើម្បីថែរក្សាការពារសុខភាពឲ្យបានល្អ ហើយត្រូវបន្តការពារចំពោះជម្ងឺកូវីដ១៩ឲ្យបានខ្ជាប់ខ្ជួននិងត្រឹមត្រូវតាមវិធានការណ៍របស់ក្រសួងសុខាភិបាលគឺ៣ការពារនិង៣កុំឲ្យបានល្អ។

សូមបញ្ជាក់ថា នៅបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣នេះនៅក្នុងស្រុកសន្ទុកមានសាមណសិស្សចំនួន២៥១អង្គនាក់បានចូលសិក្សារៀនសូត្រក្នុងនោះថ្នាក់ទី១មាន១៩៦អង្គនាក់,ថ្នាក់ទី២មាន៣៦អង្គនាក់និងថ្នាក់ទី៣មាន១៩អង្គនាក់។

នៅក្នុងឱកាសនោះសម្ដេចព្រះពុទ្ធជ័យ មុនី ឃឹម សន និង លោកស្រី ខៀវស៊ីណា បានប្រគេនទ័យវត្ថុ គ្រឿងបរិក្ខាប្រើប្រាស់និងបច្ច័យដល់ដល់មន្ត្រីសង្ឃនិងសមណសិស្ស ព្រមទាំងបានប្រគល់រង្វាន់លើកទឹកចិត្តដល់សមណសិស្សដែលទទួលលទ្ធផលល្អពីលេខ១ដល់លេខ៣នៅក្នុងឆ្នាំសិក្សាកន្លងមកនិងបានប្រគេនបច្ច័យមួយចំនួនទៀតសម្រាប់ទ្រទ្រង់ដល់សាលាពុទ្ធិកបឋមសិក្សាវត្តធម្មនាថនិងចែកថវិកាជូនដល់លោកយាយលោកតាផងដែរ៕សរន