ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​ក្រុមមនុស្ស​ច្រើន​ដូច្នេះ​មិនត្រូវ​ធ្វើ​អ្វីៗ​ដោយ​ក្តី​តក់ក្រហល់​ឬ​ចង់បាន​ភ្លាមៗ​ឡើយ​ពុំនោះ​អាច​នឹង​ជួប​ផល​អាក្រក់​ណាមួយ​ពុំខាន​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

 

ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួបតែ​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​យាយី​ច្រើន​ម្ល៉ោះហើយ​ត្រូវ​អត់ធ្មត់​ទើប​ប្រសើរ ។​ការប្រកប​ការងារ លោកអ្នក ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ឱ្យ​ច្បាស់លាស់​ហើយ​មិនអាច​ធ្វើ​ទាំង​ធ្វេសប្រហែស​បានទេ​បើ​ពុំនោះ​បញ្ហា​តូចធំ​ពិតជា​រត់​ចូល​ទៀតហើយ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​កម្រៃ​បន្តិច​និង​ក្រៅពីនេះ​លោកអ្នក​ត្រូវ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កបញ្ហា​ដែល​ត្រូវ​រែកពន់​ថែមទៀត​។​
​រីឯ​សេចក្តីស្នេហា​វិញ​ជួប​នូវ​ឧបសគ្គ​ជានិច្ច​ហើយ​តែង​កើត​នូវ​រឿង​រាវ​រកាំរកូស​មិនតិច​ដែរ​ឡើយ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​បើ​ចង់​ពឹងពាក់​អ្នកដទៃ​ឱ្យជួយ​ក្នុង​រឿង​អ្វីមួយ​តែង​ហុច​ជា​ផល​ល្អៗ​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​ថ្ងៃនេះ​ការប្រកប​ការងារ​អ្វី​គឺ​ធ្វើ​អ្វី​ងាយ​ឆាប់​ចប់ និង ទទួលលទ្ធផល​លឿន​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​លោកអ្នក​គប្បី​បង្កើន​ការទំនាក់ទំនង​ជាមួយ​អ្នកដទៃ​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទទួលផល​ប្រយោជន៍​មកវិញ​យ៉ាងច្រើន​ជាក់​ជាពុំខាន​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​មាន​បញ្ហា​អ្វី​គឺ​អ្នកដទៃ​មិនអាច​ធ្វើ​អ្វី​លោកអ្នក​បាន​ស្រេច​តែ​ចិត្ត​ទេ ពិសេស​ងាយ​ទទួលផល​លំបាក​ដោយសារ​អ្នក​ទៀតផង ។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកឃើញ​ថា​នៅតែ​ល្អប្រសើរ​ដដែល​ទេ ដូចនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចរចា បណ្តាក់ទុន ឬ​ចុះហត្ថលេខា​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ដែរ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។​
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បញ្ហា​ប្រាក់កាស​លោកអ្នក​ត្រូវ​ប្រយ័ត្នប្រយែង ហើយ​មិនត្រូវ​ជឿ​សម្តី​គេ​ដោយ​ហ៊ាន​ចំណាយ​មិន​មើលមុខ​ក្រោយ​ប្រយ័ត្ន​ត្រូវ​មក​ដេក​សោកស្តាយ​ប្រាក់កាស​ដែល​រកបាន​ដោយ​ញើស​ឈាម​ទាំងនេះ​។​អំឡុង​ពេលនេះ​ការបំពេញ​ការងារ​លោក​អ្នក​មិន​គប្បី​ជឿ​សម្តី​អ្នក​ក្រៅ​ពេក​ឡើយ​ត្រូវ​ចេះ​ពិនិត្យ​សភាពការណ៍​ឱ្យបាន​ល្អ​ពីព្រោះ​នាំ​គេ​បោកប្រាស​ដោយ​ប្រការ​ណាមួយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​អតិថិជន ឯ​ផល​កម្រៃ​ទៀតសោត​តិចតួចស្តួចស្តើង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដួង​រាសី​ក្រឡាប់ចាក់​បាន​ធ្លាក់ចុះ​វិញ​ធ្វើឱ្យ​អ្វីៗ​ដែល​ធ្លាប់​ល្អ​បាន​ប្រែប្រួល​មកជួប​បញ្ហាលំបាក​ច្រើន​ឡើងវិញ​។​នៅថ្ងៃនេះ​លោកអ្នក​ត្រូវ​រក្សា​ភាពស្ងាត់ស្ងៀម ហើយ​ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង​ទើប​ពុំមាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​រកាំ​ចិត្តច្រើន ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​នៅក្បែរ​ខ្លួន​ព្រោះ​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ​ណាស់​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ប្រឆាំង​គ្នា និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ដូចនេះ​នាំឱ្យ​កើត​បញ្ហា​ប្រទាំង​ប្រទើស​នោះ​មាន​ច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដំបៅ​ទ្រូង ។​លោកអ្នក​មិនសូវមាន​ការសប្បាយ​ចិត្ត​សប្បាយ​កាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការប្រកប​ការងា​រ​មានការ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​ហើយ​អស់ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​រៀបចំ​ពិធី​អ្វីមួយ ហើយ​បើ​ចង់​ពឹងពាក់​នរណាម្នាក់​ធ្វើ​អ្វី​ក៏​ជា​ពេលវេលា​ផងដែរ​។​នៅថ្ងៃនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយពី​ព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ហុច​មកវិញ​ផង​។​អ្នក​ប្រកបមុខរបរ​ជា​អ្នកជំនួញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម ហើយ​បើ​លោកអ្នក​ប្រឹងប្រែង​ប្រកប​ជំនួញ​ធំដុំ​អ្វីមួយ​ផង​ឃើញថា​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​គ្រាន់​គួរ​ជាទី​ពេញចិត្ត​ត្រឡប់មកវិញ ។
​រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ ថ្ងៃនេះ​លោកអ្នក​អាច​ទទួល​រឿង​រាវ​មិន​គួរឱ្យ​សប្បាយចិត្ត ហើយ​មិនត្រូវ​យកចិត្តទុកដាក់​សម្តី​ក្រុមមនុស្ស​ខ្លះ​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង​។ ការប្រកប​ការងារ​មិនសូវ​រលូន​ទេ ហើយ​បើជា​កិច្ចការ​ថ្មី​ផង​ចូរ​ប្រយ័ត្ន​កំហុស​សាង​ឡើង​ដោយ​មិនដឹង​ខ្លួន​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។
​បញ្ហា​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​មាន​ការដើរថយក្រោយ ហើយ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត ៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​លោកអ្នក​គួរ​រក្សា​ភាពស្ងប់ស្ងាត់ ហើយ​មិនត្រូវ​ជឿ​សម្តី​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​រឿង​រាវ​ដំបៅ​ទ្រូង ។​លោកអ្នក​មិនសូវមាន​ការសប្បាយ​ចិត្ត​សប្បាយ​កាយ​ប៉ុន្មាន​ទេ ហើយ​ពិសេស​ការប្រកប​ការងា​រ​មានការ​ធ្វើ​ច្រើន​ខុស​ច្រើន​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​ដាច់​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​បន្តិច​ព្រោះ​ងាយ​រងគ្រោះ​ណាស់​។
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​សាកល្បង​កាមគុណ​ពិសេស​ស្រី្ត​ប្រយ័ត្ន​កើតរឿង​ធំ​ខូច​ទាំង​កិត្តិយស​ហើយ​អស់ទាំង​អនាគត​ភ្លឺស្វាង​ថែមទៀត​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​បើ​មាន​ញា​ត្តិ​មិត្ត​បងប្អូន​មក​ខ្ចី​របស់របរ​មានតម្លៃ​ឬ​ប្រាក់កាស​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ព្រោះ​ងាយ​ខូចខាត និង​បាត់បង់​នាំឱ្យ​កើតការ​មើលមុខ​គ្នា​មិនសូវ​ចំណាស់​។​ការប្រកប​ការងារ​ក្នុងអំឡុង​ពេលនេះ​បើ​ទោះ​សុខកាយ​សប្បាយចិត្ត​បន្តិច​ក្តី ប៉ុន្តែ​បញ្ហា​ចំពោះមុខ​ត្រូវ​តស៊ូ​ដោះស្រាយ​ក៏មាន​ច្រើន​ដែរ ។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មាន​សភាព​នឹងធឹង​ល្អ​ហើយ​បើ​ចង់​បើក​របរ​រយះពេល​ខ្លីៗ​តែង​សម​ដូច​ប្រកប​គួរសម​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កើតមាន​ការប្រឆាំង​និង​ចាប់កំហុស​គ្នាច្រើន​៕

 

ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​លោកអ្នក​ចូរ​កុំ​ប្រមាថ​ស្ថាន​ការ​ខ្លះ​ពីព្រោះថា​ងាយ​ឱ្យ​លោកអ្នក​ជួប​នូវ​វិបត្តិ​កើតឡើង​ដោយ​ងាយ​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​ពុំ​សូវ​មាន​សុ​វត្តិភាព​ប៉ុន្មាន​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​ដំណើរ​ជីវិត​លោកអ្នក​ជួប​បញ្ហា​ស្មុគស្មាញ​បន្តិច ហើយ​រាល់​ការប្រកប​ការងារ​ទាល់តែ​ប្រឹងប្រែង​ខ្លាំង​ទើប​ទទួលជោគជ័យ​ទៅរួច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​ទោះ​ជួប​ផល​លំបាក​ម្តេច​មា្ត​ក៏មាន​ហូរ​ចូល​មួយៗ​គ្រាន់​បំពេញ​បំពង់​អញ្ចឹង​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ធ្វើ​អ្វី​ជ្រួលជ្រើម​ខុស​បែបបទ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​សេចក្តី​ទុក្ខសោក​មកវិញ​ទេ​៕