ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូលិសបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៣នាក់បានស្លាប់នៅពេលភ្លៀងធ្លាក់ភ្លាមៗបានបង្កជាទឹកជំនន់ភ្លាមៗក្នុងអំឡុងពេលធម្មយាត្រាសាសនាហិណ្ឌូប្រចាំឆ្នាំទៅកាន់រូងភ្នំទឹកកកហេមពាន្តនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃសុក្រទី៨កក្កដា។
ក្រុមមន្ត្រីបាននិយាយថា ក្រៅពីអ្នកស្លាប់ទាំងនេះ មនុស្សយ៉ាងតិចជាង៣០នាក់បានបាត់ខ្លួនខណៈអ្នកប្រណិបតន៍សាសនាមួយចំនួនដែលរងរបួសត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ អាជ្ញាធរបានប្រញាប់ប្រញាល់បញ្ជូនក្រុមគ្រូពេទ្យនិងបុគ្គលិកពេទ្យជាច្រើននាក់ទៅកាន់តំបន់រដិបរដុបនេះ និងកំពុងចាត់ចែងសង្គ្រោះបឋមដល់អ្នករបួស។
ក្រុមមន្ត្រីបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីល្ងាចថ្ងៃសុក្រនៅជិតរូងភ្នំដែលគោរពបូជាដោយអ្នកកាន់សាសនាហិណ្ឌូ បានធ្វើឱ្យទឹកមួយផ្ទាំងធំធ្លាក់ចុះមក ហើយបានអូសយកជំរំតង់ប្រហែល២០ និងផ្ទះបាយបណ្តោះអាសន្នចំនួនពីរ។ មនុស្សប្រហែល ១០.០០០ នាក់បានស្ថិតនៅលើភ្នំនៅពេលភ្លៀងបង្អុរចុះមក។
នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់បាននិយាយថា បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្វែងរកអ្នកបាត់ខ្លួន ទោះបីជាអាកាសធាតុមិនល្អក៏ដោយ៕
បុគ្គលិកសង្គ្រោះបន្ទាន់កំពុងស្វែងរកអ្នកបាត់ខ្លួនបន្ទាប់ពីមនុស្ស១៣នាក់ស្លាប់ក្នុងជំនន់ភ្លាមៗក្នុងអំឡុងពេលធម្មយាត្រាសាសនាហិណ្ឌូប្រចាំឆ្នាំទៅកាន់រូងភ្នំទឹកកកហេមពាន្តនៅតំបន់កាស្មៀរដែលគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃសុក្រទី៨កក្កដា