ប្រែសម្រួលៈបំណង(វ៉េអិនអិចស្ព្រេស)៖ មនុស្សបួននាក់រួមមានជនជាតិកម្ពុជាម្នាក់ ត្រូវបានប៉ូលិសវៀតណាមចាប់ខ្លួននៅពេលពួកគេបើករថយន្តជាមួយនឹងថ្នាំញៀន៣២គីឡូក្រាមឆ្ពោះទៅកាន់ទីក្រុងហូជីមិញ នេះបើតាមប៉ូលិសខេត្តប៊ិញហ្វឿក(Binh Phuoc)។
ពួកគេឥឡូវកំពុងត្រូវបានស៊ើបអង្កេតចំពោះការលួចដឹកជញ្ជូននិងជួញដូរថ្នាំញៀនខុសច្បាប់។
ប៉ូលិសក្នុងខេត្តភាគខាងត្បូងវៀតណាមនេះ បាននិយាយថាខ្លួនបានតាមដានក្រុមនេះមួយរយៈមកហើយ។កាលពីថ្ងៃអង្គារសប្តាហ៍នេះ រថយន្តមួយបានធ្វើដំណើរចេញពីទីប្រជុំប៊ិញឡុង(Binh Long)ឆ្ពោះទៅកាន់ទីក្រុងហូជីមិញ និងត្រូវប៉ូលិសឃាត់សាកសួរ។
ពួកគេបានប្រាប់ប៉ូលិសថា ពួកគេដឹកទឹកឃ្មុំបីកានទៅហូជីមិញ។
ទោះជាយ៉ាងណានៅពេលប៉ូលីសឆែកឆេររថយន្ត គេបានរកឃើញថ្នាំមេតំហ្វេតាមីន១៦គីឡូក្រាម កេតាមីន១០គីឡូក្រាម និងថ្នាំញៀនហេរ៉ូអ៊ីន៥គីឡូក្រាម។ការឆែកឆេរមួយទៀតនៅផ្ទះរបស់ជនត្រូវចាប់ខ្លួន បានរកឃើញកាំភ្លើងខ្លីពីរដើម និងថ្នាំញៀនមួយគីឡូក្រាម។
សូមបញ្ជាក់ថា វៀតណាមមានច្បាប់ប្រឆាំងថ្នាំញៀនតឹងតែងបំផុតនៅក្នុងលោក។ជនណាមានថ្នាំញៀនហេរ៉ូអ៊ីនត្រឹមតែ០,៦គីឡូក្រាម ឬមេតំហ្វេតាមីន ជាង២,៥គីឡូក្រាមនឹងប្រឈមទោសប្រហារជីវិត៕
ជនសង្ស័យនិងថ្នាំញៀន៣២គីឡូក្រាមដែលប៉ូលីសវៀតណាចាប់បាននៅខេត្តប៊ិញហ្វឿកកាលពីថ្ងៃ៥កក្កដា