ដោយៈ ជា សីហៈ/ភ្នំពេញៈ ស៊ីម៉ាក់ បានអះអាងថា គ្រាប់បែកទម្លាក់ពីលើយន្តហោះទំងន់ជាង ២០០ គីឡូក្រាមមួយគ្រាប់រកឃើញនៅក្រចេះ ។
ប្រភពដដែលបានបន្តថា គ្រាប់បែកនេះ ត្រូវបានរកឃើញនឹងដោះបន្សាបតាំងតែពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២២នេះ នៅខាងទិសខេត្តក្រចេះ ។
ប្រភពដដែលបានបន្តថា គ្រាប់បែនេះ ជាគ្រាប់ទម្លាក់ពីយន្តហោះប្រភេទMK82 ទម្ងន់ជាង ២០០ គីឡូក្រាម។
គ្រាប់បែកទម្លាក់ពីលើយន្តហោះជាច្រើនគ្រាប់ត្រូវបានគេរកឃើញនៅកម្ពុជា ហើយកន្លែងដែលរកឃើញគឺសឹងតែពាសពេញប្រទេស៕