ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការសត្វស្លាបអន្តរជាតិបានអះអាងថា កាលពីដើមខែកក្តដានេះសំបុកសត្វក្រៀលមួយត្រូវបានរកឃើញនៅដែនជម្រកសត្វព្រៃលំផាត់ ប៉ុន្តែបីថ្ងៃក្រោយមកសំបុកនេះត្រូវបានបំផ្លាញ។
ប្រភពដដែលបានអះអាងថា នេះជាកត្តាគំរាមកំហែងដល់ភាពជោគជ័យនៃការបន្តពូជរបស់សត្វក្រៀលនៅដែនជម្រកសត្វព្រៃលំផាត់ ។
ប្រភពដដែលបានបន្តថា សកម្មភាពបំផ្លាញសំបុកសត្វកម្រនេះនៅតែមានកំរិតខ្ពស់។
ប្រភពដដែលបានបន្តថា ជារាងរាល់ឆ្នាំ សំបុកសត្វក្រៀលត្រូវបានរកឃើញប៉ុន្តែការបំផ្លាញនិងការលួចពងក៏កើតមានជារៀងរាល់ឆ្នាំផងដែរ៕