ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការជីវិតធម្មជាតិនៅកម្ពុជា (BirdLife in Cambodia) បានសហការជាមួយមន្ទីរបរិស្ថានខេត្តរតនគិរីនិងមណ្ឌលគីរីជីកស្តារត្រពាំងធម្មជាតិសរុបចំនួន ១៧ ត្រពាំងនៅដែនជម្រកសត្វព្រៃលំផាត់។
ប្រភពដដែលបានបន្តថា ការជីកស្តានេះ គឺក្នុងគោលបំណងរក្សាទឹកបានយូរសម្រាប់សត្វព្រៃប្រើប្រាស់នៅក្នុងរដូវប្រាំង។
ប្រភពដដែលបានបន្តែមថា បន្ទាប់ពីការជីកស្តារក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជាបានបន្តតាមដានលទ្ធផលពីការជីកស្តារទាំងនោះដោយការសង្កេតផ្ទាល់ និងកាមេរ៉ាស្វ័យប្រវត្តិ។ ក្នុងខែមិថុនា ឆ្នាំ២០២២នេះត្រពាំងដែលយើងបានស្តារទទួលស្វាគមន៍ហ្វូងសត្វត្រដក់តូចដែលកំពុងរងគ្រោះមួយហ្វួងដែលមានសមាជិកយ៉ាងច្រើន។
ដែនជម្រកសត្វព្រៃលំផាត់នៅតែបន្តដើរតួយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការរស់នៅរបស់សត្វកម្រជិតផុតពូជ៕