ដោយ: ទេពកង្រី / កំពង់ឆ្នាំង: ថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ ប្រាក់ ប៉ិច អាយុ៦៧ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះទំហំ ៦គុណ៧ម៉ែត្រ អស់ទាំងស្រុង កាលពីថ្ងៃទី៧ ខែកក្កដា២០២២កន្លងទៅ នៅភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕