ដោយៈ ប.ខុន/ភ្នំពេញៈ គម្រោងការកាយស្តារប្រឡាយនិងអូររបស់រដ្ឋបាលខេត្តព្រះសីហនុអនុវត្តដោយមន្ទីរធនធាននិងឧតុនិយមខេត្តនេះដើម្បីកាត់បន្ថកការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូវវស្សានៅក្នុងក្រុងព្រះសីហនុអាចនឹងរួចរាល់ក្នុងពេលមួយសប្តាហ៍ទៀត។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២២ថា គម្រោងការជីកកាយស្តារប្រឡាយដោះ ទឹកភ្លៀងនៅក្នុងសង្កាត់លេខ៤ ដែលមានប្រវែងប្រមាណជា១.៨០០ម៉ែត្រ ចាប់ពីម្តុំម្លប់តាប៉ាងរហូតដល់អាងចម្រោះទឹកកខ្វក់១៦ហិកតា ដែលបានចាប់ផ្តើមអនុវត្តកាលពីពាក់ កណ្តាលខែមិថុនានោះយ៉ាងយូរមួយសប្តាហ៍ទៀតបានរួចរាល់ហើយ។
ប្រធានមន្ទីរខាងលើនិយាយឱ្យដឹងទៀតថាប្រឡាយដែលបានស្តារឡើងវិញនេះជាគម្រោងរបស់រដ្ឋបាលខេត្តដោយត្រូវជីកកាយឱ្យជ្រៅនិងធំទៅតាមស្ថានភាពដីដែល បានកំណត់នៅក្នុងប្លង់ប្រព័ន្ធ។កន្លែងខ្លះត្រូវកាយជ្រៅរហូតផុតដៃគ្រឿងចក្រ កន្លែងខ្លះត្រូវចុះគ្រឿងចក្រចូលទៅក្នុងប្រឡាយ(ប្រឡាយធំ)ទើបអាចកាយបាន។ គ្រឿងចក្រ អនុវត្តគម្រោងខាងលើមានចំនួន៣គ្រឿង ដីដែលកាយចេញពីប្រឡាយដាក់នៅតាមផ្លូវប្រឡាយរហូតដល់ស្ងួតទើបដឹកចេញ។ដីនិងល្បាប់ដែលត្រូវកាយចេញពីប្រឡាយមាន ប្រមាណជា១ម៉ឺនម៉ែត្រគីប។
លោក ហេង សោភ័ណរិទ្ធបាននិយាយឱ្យដឹងផងដែរថាប្រឡាយខាងលើនេះទើបត្រូវបានកាយស្តារកាលពីក្នុងរដូវប្រាំង តែដោយសារនៅដើមរដូវវស្សាមានភ្លៀង ធ្លាក់ច្រើនជាបន្តបន្ទាប់ធ្វើឱ្យដីខ្សាច់ហូរចុះពីតំបន់ខ្ពស់ដែលកំពុងមានការអភិវឌ្ឍនាំឱ្យប្រឡាយឆាប់រាក់អស់វិញនិងត្រូវបានលោកអភិបាលខេត្តឱ្យស្តារឡើងវិញឱ្យបានជ្រៅតាមលទ្ធ ភាពដែលអាចធ្វើបាន ដើម្បីកាត់បន្ថយការលិចលង់នៅពេលមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាច្រើនថ្ងៃ៕