ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យនិងស្រុកក្រុងអោយដឹងកាលពីថ្ងៃទី០៩ខែកក្កដាថា រដ្ឋបាលបានបញ្ចប់ទាំងស្រុងហើយនូវពិធី នៃការប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ទាំង៦៧នៃ០៩ស្រុក/ក្រុង ក្រោយក្រសួងមហាផ្ទៃ ទទួលលទ្ធផលផ្លូវការពីគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ថ្ងៃអាទិត្យទី០៥ខែមិថុនាឆ្នាំ២០២២ កន្លងទៅ។
នាថ្ងៃចុងក្រោយ ពោលគឺនៅរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២ លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកនួម សោភ័ណ អ្នកតំណាងរាស្ត្រ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរជ្រៅ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំកូបស្រុកអូរជ្រៅដែលមាន :១/ លោក ម៉ាក់ សុខឿន មេឃុំ ជំនួសលោកហ៊ឹម ផាណូ អតីតមេឃុំដែលមិនបានឈរឈ្មោះជាថ្មី ២/លោកស្រីមួង សារុន ជំទប់ទី២ និងទី៣/លោកសែង ឌឿន ជំទប់ទី២ ។និងសមាជិក៥រូបទៀត ។
នាថ្ងៃដដែលនោះដែរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក សុក ចាន់ថា ប្រធានក្រុមការងារខេត្តចុះជួយសង្កាត់អូរអំបិល បានអញ្ជើញជាអធិបតី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាសង្កាត់អូរអំបិល អាណត្តិទី៥ ដែលរួមមាន ៖ ១- លោកស្រី ធូ ណាគ្រី ជាចៅសង្កាត់ (ដដែល) ២- លោក សូ សារី ជាចៅសង្កាត់រងទី១ ៣- លោកស្រី អ៊ូ ចាន់នេត ជាចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសង្កាត់នេះ៩នាក់ទៀត ។
លោ ភិន ឈួង អភិបាល រង ស្រុក ស្វាយ ចេក និងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ប្រធានក្រុមការងារខេត្តចុះជួយឃុំជាអធិបតីក្នុង ពិធីប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ ស្វាយ ចេក ដែលមានលោកងិន សុទ្ធី ជាមេឃុំ(ថ្មី)លោកជំទប់ទី១ អ្នកស្រីជំទប់ទី២ និងសមាជិកក្រុមប្រឹក្សា៥រូបទៀត ។
លោកស្រី ស្រ៊ាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណ និងលោកអ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ទឹកថ្លាអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា .ដែលរួមមាន : ១/ លោក ខាំ សរ ជាចៅសង្កាត់(កាន់អាណត្តិទី៥) ២/ លោកសឿនចាន់ស ជាចៅសង្កាត់រងទី១ និងទី៣/លោកព្រឿង ប៊ុនធឿន ជាចៅសង្កាត់រងទី២។និងសមាជិក៩រូបទៀត ។
ចំណែកលោកលី សុវណ្ណារឺទ្ធិ អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រីនួម សោភ័ណ អ្នកតំណាងរាស្ត្រ -ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកអូរជ្រៅអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាឃុំអូរបីជាន់ស្រុកអូរជ្រៅ ដែលរួមមាន : ១/ លោក តុល សារិន មេឃុំ (កាន់អាណ្តត្តិ)២/ លោកប៉ែន សុផល ជំទប់ទី១ និងទី៣/ លោកយ៉ុន សុខា ជំទប់ទី២ ។និងសមាជិក៥រូបទៀត ។
រសៀល ថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២ ។
លោកអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលស្រុក អភិបាលក្រុង បានណែនាំលោកលោកស្រីមេឃុំ ចៅសង្កាត់ ជំទប់ទី១ ជំទប់ទី២ ចៅសង្កាត់រងទី១ ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា ទោះជាមន្ត្រីគណបក្សណាក៏ដោយ ក៏ត្រូវបម្រើការងារជាមន្ត្រីសាធារណ:របស់រដ្ឋបាលដូច្នពសូមឲ្យរក្សាគោជំហរ មិនលំអៀងឬអគតិ មិនរើសអើងនិន្នាការនយោបាយ សាសនា ឋាន: ឡើយ ។ពោលគឺត្រូវរួបរួមសាមគ្គី ឯកភាពគ្នាហើយតម្រង់ទិសដៅបម្រើប្រជាពលរដ្ននិងអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាដោះស្រាយបញ្ហានានាដោយផ្ទាល់ជាមួយពលរដ្ឋអោយបានល្អ រហ័ស មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ ៕