ដោយៈ​សុផល​/​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​រៀបចំ​កម្មវិធី​បុណ្យ​ផលិតផល​ថៃឆ្នាំ២០២២​(Thai Products Festival 2022) ដើម្បី​ផ្សព្វផ្សាយ​ទំនិញ​ឧបភោគបរិភោគ​ថៃ​នៅ​ម៉ាក្រូ​សាខា​សែន​សុខ រាជ​ធា​នីនៅ​ភ្នំពេញ​និង​នៅ​សៀមរាប​។​

​នេះ​បើតាម​ការឱ្យ​ដឹង​របស់ លោក នី​រៈ​វ៉ា​ត់ រង្ស៊ី​កាន​ចានៈ អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ (DITP)​។​

​លោក នី​រៈ​វ៉ា​ត់ រង្ស៊ី​កាន​ចានៈ បានឱ្យដឹងថា​៖​កម្មវិធី​នេះ​នឹង​រៀបចំឡើង​ចាប់ពី​ថ្ងៃទី ១៣​ដល់​២៦​ខែកក្កដា ឆ្នាំ​២០២២​។ នៅក្នុង​កម្មវិធី​នេះ​នឹងមាន​ការលក់​ជូន​នូវ​ទំនិញ​ឧបភោគបរិភោគ​ថៃ​គុណភាព​ខ្ពស់ ក្នុងតម្លៃ​ពិសេស​។

​កម្មវិធី​នេះ​ក៏​នឹងមាន​ការចែកជូន និង​ភ្លក្ស​ម្ហូប​ថៃ ពី​ភោជនីយដ្ឋាន​ថៃ​ដែល​ទទួលបាន​ស្លាក​សញ្ញា​បញ្ជាក់​គុណភាព Thai SELECT នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​អាទិត្យ ក្នុងអំឡុងពេល​នៃ​ការរៀបចំ​កម្មវិធី​។ ជាពិសេស ពេល​លោក​អ្នកទិញ​ទំនិញ​ថៃ​នៅក្នុង​កម្មវិធី​នេះ ៥ ដុល្លារ នឹង​ទទួលបាន​ឆ្នោត​ផ្សងសំណាង ១ សន្លឹក ដើម្បី​ឈ្នះ​រង្វាន់​ជាច្រើន (​ចាប់​រង្វាន់​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២២​វេលា​ម៉ោង ៥​ល្ងាច​)​។

​ក្នុងឱកាស​ដ៏​ល្អ​នេះ លោក អគ្គទីប្រឹក្សា​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជក​ម្អ​ន្ត​រ​ជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ​ក៏បាន​សូម​អញ្ជើញ​លោកអ្នក​មក​ចូលរួម​ទស្សនា កម្មវិធី​ផ្សព្វផ្សាយ​ទំនិញ​ឧបភោគបរិភោគ​ថៃ ឆ្នាំ​២០២២​ដើម្បី​ជ្រើសរើស​ទិញ និង​ទស្សនា​ទំនិញ​ថៃ​គុណភាព​ខ្ពស់ ក្នុងតម្លៃ​ពិសេស ជួយ​ដល់​ជីវភាព​រស់នៅ​ជូន​ដល់​ប្រជាជន​កម្ពុជា ៕​Ph