ដោយៈ healthy.com.kh
មិន មាន មធ្យោបាយ ច្រើន ទេ ក្នុង ការពង្រឹង ដល់ សុខភាព និង ប្រតិបត្តិការ ផ្លូវភេទ ឡើយ ប៉ុន្តែ មធ្យោបាយ ដ៏ ល្អ បំផុត គឺ ត្រូវការ ជីវជាតិ សំខាន់ៗ ទៅវិញ ទេ ។ សិច គឺជា មុខងារ ធម្មជាតិ របស់ រា ង កាយ ហើយ វា ក៏ អាច ស្តារ ឡើង វិញ បាន យ៉ាង ងាយ ជាមួយ នឹង ជំនួយ របស់ វីតាមីន ។ ខាងក្រោម នេះ គឺជា ជីវជាតិ សំខាន់ៗ មួយចំនួន ដែល អាច ជួយ បង្កើន ប្រតិបត្តិការ និង សុខភាព ផ្លូវភេទ ដល់ កំពូល បាន ។

វីតាមីន E
វីតាមីន E ដើរតួ ជា អង់ ទី អុក ស៊ីដង់ដ៏ ខ្លាំងក្លា សម្រាប់ ជួយ ពង្រឹ ង ដល់ ចរន្តឈាម រត់ ។ ក្រៅ ពី ជំនួយ ដល់ ជីវិត ផ្លូវភេទ របត់ ឈាម រត់ គឺជា គ្រឿងផ្សំ យ៉ាង សំខាន់ សម្រាប់ មុខងារ ផ្លូវភេទ ។ ទម្រង់ របស់ វីតាមីន E ភាគច្រើន មាន ដូចជា Alpha-tocopherol និង Gamma-tocopherol ។ នេះ គឺជា សមា ធាតុ ពី ខុស គ្នា នៃ វីតាមីន E ។ ឧទាហរណ៍ ប្រភព របស់ វីតាមីន E មានដូចជា គ្រាប់ ធញ្ញជាតិ , ផ្លែ គី វី , ស្ពៃ បៃតងចាស់ , ប៉េង ប៉ោះ , ស្វាយ និង ប្រេង បន្លែ ។

វីតាមីន B កំ ផ្លេច
វីតាមីន B1, B2, B3, B5 និង B12 ជួយ បង្កើន ចំណង់ ផ្លូវភេទ និង មាន ឥទ្ធិពល យ៉ាង ផ្ទាល់ ទៅលើ លំហូរ ឈាម ។ វីតាមីន B12 ត្រូវបាន រាងកាយ ប្រើប្រាស់ សម្រាប់ បង្កើន ផ្លូវ អារម្មណ៍ និង ថាមពល របស់ មនុស្ស ដែល ធ្លាប់ មាន រោគសញ្ញា តិចតួច ទាក់ទង នឹង ការបាក់ ទឹកចិត្ត ។ វីតាមីន B12 ជួយ ជម្រុញ អារម្មណ៍ មនុស្ស ក្នុង ការពង្រឹង ដល់ ជីវិត ផ្លូវភេទ របស់ មនុស្ស ។

L-Arginine
សារធាតុ L-arginine គឺជា អាស៊ីតអាមីណេ ឬ ប្រូតេអ៊ី សាងសង់ យ៉ាង សំខាន់ មួយ ។ វា មាន នាទី ជួយ បង្កើន លំហូរ ឈាម ចូលទៅ ក្នុង សារី រាង្គ ផ្លូវភេ ទទាំង បុរស និង ស្ត្រី ។ ចូរ ប្រាកដថា អ្នកទទួលបាន វាពី របប អាហារ របស់ អ្នក បាន គ្រប់គ្រាន់ ហើយ ។

ស័ង្គសី
ស័ង្គសី គឺជា តម្រូវការ សម្រាប់ ការផលិត អ័រម៉ូន តេស្តូ ស្តេ រ៉ូន ហើយក៏ ជា សមាសធាតុ ដ៏ សំខាន់ នៃ ចំណង់ ផ្លូវភេទ របស់ បុរស និង ស្ត្រី ។ ចំណង់ ផ្លូវភេទ ប្រហែល ជា ថយ ចុះ បាន បើសិនជា កម្រិត នៃ អ័រម៉ូន តេស្តូ ស្តេ រ៉ូន ចុះ ទាប ។ អាហារ មួយ ចំនួន ដែល សម្បូរ ជាតិ ស័ង្គសី មានដូចជា ស្ពៃ បៃតងចាស់ , ខ្ទឹម ស , គ្រាប់ ល្ពៅ , និង អ័យ ស្ទើរ ។

វីតាមីន C
វីតាមីន C ធ្វើ សកម្មភាព យ៉ាង ស្និទ្ធស្នាល ជាមួយ វីតាមីន E ក្នុងការ ជម្រុញ ដល់ ជីវិត ផ្លូវភេទ របស់ មនុស្ស ។ តាមពិត វីតាមីន E ទាមទារ អោយ ប្រើ វីតាមីន C ដើម្បី ទទ ទួលបាន ប្រយោជន៍ ដល់ ចរន្តឈាម ក្នុង សរសៃឈាម អាក់ទែ ដូច្នេះ វា នឹង មាន ផល ល្អ ដល់ ចំណង់ ផ្លូវភេទ ។ ផ្លែឈើ ជូរៗ គឺជា ប្រភព ដ៏ ល្អ បំផុត នៃ វីតាមីន C មក ពី ធម្មជាតិ ។ បើសិន ជា អ្នក មិន អាច បន្ថែម អាហារ បំប៉ន មាន ជាតិ ជូរ ក្នុង របប អាហារ គ្រប់គ្រាន់ ទេ អ្នក អាច ប្រើប្រាស់ ក្រូចឆ្មា ឬ ក្រូច បាន ។

សារធាតុ Citrulline
ជីវជាតិ មួយ នេះ បំពេញ តួនាទី ដូច ថ្នាំសម្រើប ធម្មជាតិ អញ្ជឹង ព្រោះ វា ជួយ បង្កើត សារធាតុ អា ស៊ីតនី ទ្រី ច ។ សារធាតុ នី ទ្រី ច មាន សារៈសំខាន់ ក្នុង ការបញ្ចូល អុកស៊ីសែន ក្នុង ឈាម សម្រាប់ ជម្រុញ ដល់ លំហូរ ឈាម ដូច្នេះ វា នឹង បង្កើន ភាពស្និទ្ធស្នាល កាន់តែខ្លាំង ។ ជីវជាតិ មួយនេ ច្រើន តែ មាន ក្នុង ផ្លែ ឪឡឹក ៕