ដោយៈ health.com.kh

ការស្រាវជ្រាវ ថ្មី មួយ បាន បង្ហាញថា អ្នក មាន ជំងឺ ទឹកនោម ផ្អែម ដែល មាន ដំបៅ ជើង គឺ មាន ហានិភ័យ ខ្ពស់ នៃ ការស្លាប់ មុន អាយុ , ដែល ជារឿយៗ បង្កឡើង ដោយ ការ គាំងបេះដូង ឬ ដាច់ សរសៃឈាម ខួរក្បាល ។

អ្នកស្រាវជ្រាវ ដែល មកពី សាកលវិទ្យាល័យ London បានបង្ហាញ ថា ការស្រាវជ្រាវ សង្កត់ធ្ងន់ ទៅ នឹង ភាពចាំបាច់ ចំពោះ ការ រក មើល ភាពប្រសើរឡើង និង គ្រប់គ្រង ជំងឺ ទឹកនោម ផ្អែម និង ដំបៅ ជើង ដែល ត្រូវ បាន បង្កឡើង ដោយ បញ្ហា នេះ ។

ជំងឺ ទឹកនោម ផ្អែម អាច ធ្វើអោយ ខូចខាត សរសៃឈាម និង សរសៃវិញាណ ជា ពិសេស ប្រសិនបើ កម្រិត ជាតិ ស្ករ របស់ អ្នកជំងឺ មិន ត្រូវបាន ពិនិត្យ បាន យ៉ាង ល្អ ។ ខ្សោយ ចរន្តឈាម និង ការខូចខាត សរសៃវិញាណ នៅ នឹង ជើង ធ្វើអោយ អ្នកជំងឺ មិនសូវ ជា ចាប់អារម្មណ៍ អំពី មុខរបួស ឬ បញ្ហា ដទៃ ទៀត ដែល អាច ប្រែក្លាយ ជា ដំបៅ នោះទេ ។ ក្នុង ករណី ធ្ងន់ធ្ងរ , ការ ដំបៅ ជើង អាច នាំអោយ កាត់ ជើង ចេញ ។

ការស្រាវជ្រាវ បាន ធ្វើ លើ អ្នកជំងឺ ទឹកនោម ផ្អែម ជាង ១៧.០០០ នាក់ នៅ ក្នុង ការស្រាវជ្រាវ ៨ បាន រកឃើញថា អ្នកជំងឺ ជាង ៣.០០០ នាក់ ដែល មាន ប្រវត្តិ ដំបៅ ជើង មាន អ្នកស្លាប់ ៥៨ នាក់ បន្ថែម ក្នុង ចំនោម មនុស្ស ១.០០០ នាក់ ក្នុង មួយឆ្នាំៗ ជាង អ្នក ដែល មិន មាន ដំបៅ ជើង ។

ការស្រាវជ្រាវ ក៏ បាន រកឃើញថា អ្នកជំងឺ ដំបៅ ជើង មាន កត្តា ហានិភ័យ នៃ បញ្ហា សរសៃឈាម បេះដូង បន្ថែម ដូចជា ជំងឺលើសឈាម ហើយ ប្រហែល ពាក់កណ្តាល នៃ ការស្លាប់ ក្នុងចំនោម អ្នកជំងឺ ទាំងនោះ ត្រូវ បាន បង្កឡើង ដោយ មូលហេតុ សរសៃឈាម បេះដូង ដូច ជា ការ គាំងបេះដូង និង ជំងឺ ដាច់ សរសៃឈាម ខួរក្បាល ជាដើម ។ ការស្លាប់ ដែល មិន ទាក់ទង នឹង បញ្ហា សរសៃឈាម បេះដូង ក្នុង ចំនោម អ្នក ដែល មាន ជំងឺ ទឹកនោម ផ្អែម ហើយ មាន ដំបៅ ជើង នោះ ហាក់ដូចជា ត្រូវ បាន បង្កឡើង ដោយ ការឆ្លង មេរោគ និង ផលវិបាក ដូចជា ពុល ឈាម ជាដើម ។ ការស្រាវជ្រាវ ត្រូវ បាន ចេញផ្សាយ នៅក្នុង កាសែត Diabetologia ។

អ្នកស្រាវជ្រាវ បាន និយាយថា លទ្ធផល បាន គូស ចំណាំ នូវ ចំនុច សំខាន់ នៃ គោលដៅ ២ នៃ អ្នក ដែល មាន ជំងឺ ទឹកនោម ផ្អែម ។

ដំបូង ត្រូវបាន ធានា ដោយ ការតាមដាន នៃ ដំបៅ ជើង ដោយសារតែ ការ រក ឃើញ និង ព្យាបាល ទាន់ ពេល អាច ជួយ បន្ថយ ផលវិបាក មួយចំនួន នៃ ការ ដំបៅ ជើង ។ បន្ទាប់មក គឺ បន្ថយ កត្តា ហានិភ័យ នៃ សរសៃឈាម បេះដូង ចំពោះ អ្នក ដែល មាន ជំងឺ ទឹកនោម ផ្អែម ។

អ្នកស្រាវជ្រាវ បាន និយាយថា ការស្រាវជ្រាវ របស់ យើង ចង់ អោយ ការស្រាវជ្រាវ ទៅ ថ្ងៃ បញ្ជាក់ ថា តើ ការរក្សា កត្តា ហានិភ័យ អោយបាន ល្អ ដូចជា ការរក្សា សម្ពាធ ឈាម , កម្រិត ជាតិ ស្ករ នៅក្នុង ឈាម និង ការតាមដាន អោយបាន ទាន់ ពេល អាច បន្ថយ អត្រា នៃ ការស្លាប់ ក្នុង ចំនោម អ្នក ដែល ដំបៅ ជើង ឬ យ៉ាងណា ៕