ដោយៈ health.com.kh
ការ ទល់លាមក ច្រើន តែ កើត មាន ជា ញឹកញាប់ លើ ប្រជាជន ខ្មែរ យើង ដែរ ជា ពិសេស ស្ត្រី កូន ក្មេង និង មនុស្ស ចាស់ តែ ម្តង ។ ចំពោះ និយម ន័យ របស់ ការ ទល់លាមក ទាល់តែ ពិបាក បន្ទោបង់ ច្រើន ជាង ៣ ដង ក្នុង មួ យស ប្តា ហ៍ និង ត្រូវការ ប្រឹង ខ្លាំង រាល់ ការ បន្ទោបង់ ម្តង ៗ ។

ដើម្បី កំណត់ ដឹង ថា ទល់លាមក បាន អ្នកជំងឺ គួរតែ ធ្លាប់ មាន រោគ សញ្ញា ខាងក្រោម នេះ ចាប់ពីរ ឡើង ទៅ ៖
• ប្រឹង បន្ទោបង់ យ៉ាង ហោច ណាស់ ២៥ ភាគរយ ក្នុង ពេល ម្តង ៗ
• លាមក រឹង យ៉ាង ហោច ណាស់ ២៥ ភាគរយ នៅ ពេល បន្ទោបង់ ម្តង ៗ
• មាន អារម្មណ៍ ថា ជុះ មិន អស់យ៉ាង ហោច ណាស់ ២៥ ភាគរយ នៃ ការ បន្ទោបង់ ម្តង ៗ
• មាន អារម្មណ៍ ថា ដូច មាន អ្វី ស្ទះ ក្នុង រន្ធ គូថ យ៉ាង ហោច ណាស់ ២៥ ភាគរយ នៃ ការ បន្ទោបង់ ម្តង ៗ
• ក្នុង មួ យស ប្តា ហ៍ បន្ទោបង់ តិច ជាង ៣ ដង

ក្រៅពី នេះ មាន មូលហេតុ ផ្សេង ៗ ទៀត ដែរ ដែល នាំ ឲ្យ ទល់លាមក ដូច ជា ការ ប្រើប្រាស់ ថ្នាំ មហារីក ពោះវៀនធំ កង្វះ អ័រម៉ូន ទី រ៉ូ អ៊ី ត មាន ផ្ទៃពោះ ឬ មាន ជំងឺ អ្វីមួយ ។

ពេល ណា ទើប ចាត់ ទុក ថា ការ ទល់លាមក ក្លាយទៅជា សញ្ញា ប្រកាស អាសន្ន ទៅ?

សញ្ញា ព្រមាន នៃ ការ បង្ក រោគ ដោយ បាក់តេរី វីរុស ស្ទះ ពោះវៀន ជំងឺ រលាក ពោះវៀន ឬ មហារីក ពោះវៀនធំ ឡើយ ។ បើសិនជា អ្នកមាន រោគ សញ្ញា មួយ ឬ ច្រើន ដូច ខាងក្រោម នេះ អ្នក ត្រូវ តែ ពិគ្រោះ ជាមួយ គ្រូពេទ្យ ឲ្យ បាន លឿន បំផុត ។
• ទល់លាមក យូរ ជាង ២ ស ប្តា ហ៍
• ចេះ តែ ចង់ បន្ទោបង់ គ្មាន ហេតុផល
• រាក ឈាម ឬ រាក ភ្លាម ៗ តែ ម្តង
• លាមក ទៅ ជា ពណ៌ ខ្មៅ

ចូរ ពិគ្រោះ ជាមួយ គ្រូពេទ្យ ភ្លាម ៗ បើសិនជា អ្នក កំពុង តែ មាន អាកា រៈទាំង អស់ ខាងលើ ព្រោះ បើសិនជា មិន មានការ ព្យាបាល ទេ វា អាច នាំ ឲ្យ មាន ផលវិបាក ដល់ សុខភាព ច្រើន ដូច ជា ជំងឺ ឬ ស ដូង បាត ដំបៅ ឈឺពោះ ប្រេះ ក្រសាល គូថ និង បូស អន្ទង់ ។ កាលណា ដែល មាន ជំងឺ ហើយ មិន ខ្វល់ខ្វាយ ស្វែងរក ការ ព្យាបាល រយៈពេល យូរ នោះ គ្រូពេទ្យ ក៏ ពិបាក នឹង កំណត់សម្គាល់ ក៏ ដូច ជា ស្វែងរក វិធី ព្យាបាល បែប ធម្មជាតិ ដើម្បី ជួយ ដែរ ៕