ដោយៈ health.com.kh
មាន ហេតុផល មួយ ដែល គ្រូពេទ្យ អ្នក ត្រូវការ មើល អណ្តាត ក្នុង ពេល ពិនិត្យ សុខភាព ថា តើ វា ហើម ឬ អត់ ។ កាលណា អណ្តាត អ្នក ប្រែ ពណ៌ ទៅ ជា ពណ៌ ផ្សេង វា អាច បញ្ជាក់ បាន ថា កំពុង តែ មានរឿង មួយ ឬ ពីរ កើតឡើង លើ សុខភាព អ្នកជា មិន ខាន ទេ ។

លោក Laurence Kirk មក ពី មហាវិទ្យាល័យ British College ផ្នែក Naturopath និង Osteopathy និយាយ ថា មានរឿង ច្រើន ណាស់ ដែល មនុស្ស ម្នាក់ អាច សិក្សា ដឹង អំពី ការ ពិនិត្យ សុខភាព អណ្តាត ។ គាត់ បាន បន្ថែម ថា “ អណ្តាត សម្បូរ ទៅ ដោយ ការ ផ្គត់ផ្គង់ សរសៃឈាម ព្រមទាំង មាន លំហូរ ទឹកមាត់ ជាប់ រហូត ដើម្បី ជា វិធី លាង សម្អាត បាក់តេរី អាក្រក់ ៗ ចេញពី ក្នុង មាត់ ។ ទោះបីជា យ៉ាងណា ក៏ ដោយ បើសិនជា មនុស្ស ម្នាក់ មិន មាន សុខភាព ល្អ ទេ នោះ បញ្ហា មួយ អាច រក ឃើញ តាម រយៈ ការ មើល អណ្តាត នេះឯង ” ។


ការ ប្រែប្រួល រូបរាង ខាងក្រៅ របស់ អណ្តាត អាច មាន អត្ថន័យ ខុស ៗ គ្នា ចាប់តាំងពី កង្វះ វីតាមីន រហូត ដល់ អនាម័យ មាត់ ធ្មេញ ។ ប៉ុន្តែ មាន ពេលវេលា ច្រើន ណាស់ ដែល ការ ប្រែប្រួល នេះ អាច បញ្ជាក់ ថា អ្នក ត្រូវការ គ្រូពេទ្យ ពិនិត្យ ជា បន្ទាន់ ។ ដើម្បី ស្រាយ ច ម្ង ល់ អំពី រឿង នេះ ចូរ ស្វែង យល់ អំពី អត្ថន័យ នៃ ការ ប្រែប្រួល ពណ៌ របស់ អណ្តាត ដូច ខាងក្រោម នេះ ៖

ពណ៌ ខ្មៅ
អណ្តាត ដែល មាន ប្រតាក ខ្មៅ ៗ ជា ពិសេស នៅ តាម បណ្តោយ ផ្ទៃ កណ្តាល របស់ អណ្តាត អាច បញ្ជាក់ ឱ្យ ដឹង ថា វា អាច ជា កន្លែង តាំងនៅ របស់ បាក់តេរី និង មេរោគ ផ្សិត ជា ច្រើន ។ របប អាហារ និង ទម្លាប់ ដូច ជា ការ ជក់បារី ក៏ ធ្វើ ឱ្យ តំបន់ នេះ ខ្មៅ ដែរ ។ ថ្នាំ មួយ ចំនួន ដូច ជា ថ្នាំ ផ្សះ ក៏ អាច ប្រែ ពណ៌ អណ្តា តទៅ ជា ខ្មៅ ដែរ ។ ការ ខ្សោះ ជាតិ ទឹក ដោយសារ ការ ញ៉ាំ កាហ្វេ ច្រើន ពេក និង ជក់បារី សុទ្ធតែ ជាដើម ហេតុ នៃ រឿង នេះ ។ សរុប មក ពណ៌ ខ្មៅ ច្រើន តែ បញ្ជាក់ ថា បុគ្គល នោះ កង្វះ អនាម័យ មាត់ ធ្មេញ ។

ពណ៌ លឿង
អណ្តាត ពណ៌ លឿង ក៏ ស្រ ដៀង គ្នា នឹង ពណ៌ ខ្មៅ ដែរ ហើយ ច្រើន កើត មាននៅ ពេល មានការ ប្រមូលផ្តុំ បាក់តេរី នៅ លើ ផ្ទៃ របស់ អណ្តាត តែ ម្តង ។ រឿង មួយ ដែល ខុស គ្នា នោះ គឺថា បាក់តេរី ដែល នៅ ទីនោះ គឺ មិន ដូច គ្នា ទេ ។ ការ រលាក ដោយសារ ការ ខ្សោះ ជាតិ ទឹក ដោយសារ ជក់បារី ក៏ អាច ជាដើម ហេតុ មួយ ដែរ ។

ពណ៌ ស
អណ្តាត ពណ៌ ស អាច មាន ហេតុផល ច្រើន នៅ ពីក្រោយ រឿង នេះ ដូច ជា ៖

ការ ខ្សោះ ជាតិ ទឹក
មាន ជំងឺផ្សិត នៅ លើ អណ្តាត ដែល ភាគច្រើន កើត លើ ទារក ទើបនឹង កើត និង មនុស្ស ចាស់ និង បង្ក ឡើង ដោយ ផ្សិត ឈ្មោះ ថា Candida
ជំងឺ អណ្តាត Leukoplakia ដែល មាន ន័យ ថា មានការ លូតលាស់ កោសិកា ច្រើន ជ្រុល ក្នុង មាត់ និង អណ្តាត ។ វា គឺជា ប្រតិកម្ម អវិជ្ជមាន មួយ ដែល កើត មាន ជា ញឹកញាប់ ចំពោះ អ្នក ជក់បារី ។ ករណី ខ្លះ វា ក៏ ជាប់ ទាក់ទង នឹង ជំងឺមហារីក មាត់ ដែរ ។

ពណ៌ ក្រហម ដូច ស្ត្រ បឺ រី
អ្នកខ្លះ ប្រហែលជា យល់ ថា កាលណា មាន អណ្តាត ក្រហម គឺ ទាក់ទាញ ប៉ុន្តែ ករណី ក្រហម ស្រស់ បែប នេះ វា អាច ជា សញ្ញា នៃ ជំងឺ មួយ ចំនួន ទៅ វិញ ទេ ។ អណ្តាត អាច ប្រែ ពណ៌ ទៅ ជា ក្រហម ស្រស់ ឬ ពណ៌ ដូច ស្ត្រ បឺ រី នៅ ពេល កោសិកា ទទួល ស្រង់ រសជាតិ ទៅ ជា ហើម ហើយ វា ក៏ មិនមែន ជា រឿង ល្អ អ្វី ដែរ ។

កង្វះ វីតាមីន ជា ពិសេស វីតាមីន B9 និង B12 និង ជាតិ រ៉ែ
ជំងឺ Scarlet Fever ដែល បង្ក ឡើង ដោយ បាក់តេរី ឈ្មោះ Streptococcus ។ ជំងឺ នេះ ច្រើន តែ ក្តៅខ្លួន ខ្លាំង និង មាន អណ្តាត ក្រហម
ជំងឺ Kawasaki Disease ដែល វា ជា ជំងឺ ច្រើន កើត លើ ក្មេង អាយុ ចាប់ពី ៥ ឆ្នាំ ចុះ ក្រោម ប៉ុន្តែ ក្មេង ធំ ៗ ដល់ វ័យ ជំទង់ ក៏ អាច កើត មាន ដែរ ។ ជំងឺ នេះ តែង ធ្វើ ឱ្យ សរសៃឈាម ក្នុង រាង កាយ រីក ធំ ដូច្នេះ ក៏ អាច នាំ ឱ្យ អណ្តា តទៅ ជា ក្រហម ស្រស់ ដែរ ។

ពណ៌ ត្នោត
អណ្តាត ពណ៌ ត្នោត អាច បញ្ជាក់ ថា អ្នក កំពុង តែ ស្ថិត ក្នុង ជំងឺមហារីក ស្បែក ប្រភេទ Melanoma ដំណាក់កាល ដំបូង ។ ដូច្នេះ គួរតែ ពិគ្រោះ ជាមួយ គ្រូពេទ្យ ភ្លាម ៗ ទៅ ។

របៀប នៃ ការ ថែរក្សា អណ្តាត

.ឈប់ ជក់បារី និង លះបង់ ចោល នូវ ការ ប្រើប្រាស់ ផលិតផល ជា ថ្នាំជក់ គ្រប់ ប្រភេទ
.កាត់ បន្ថយ ការ ញ៉ាំ គ្រឿង ស្រវឹង
.ញ៉ាំ យ៉ា អួ អរ កា និ ច ឬ ញ៉ាំ ភេសជ្ជៈ ដែល មាន សារធាតុ Probiotics ធម្មជាតិ ជា ទៀងទាត់
.ដុស សម្អាត ធ្មេញ យ៉ាង ហោច ណាស់ ពីរ ដង ក្នុង មួយ ថ្ងៃ និង ប្រើ អំបោះ សម្អាត ធ្មេញ ជា ទៀងទាត់
.ប្រើ ទឹក ខ្ពុរមាត់ ប្រភេទ អ័ រកា និ ច
.បើសិនជា អ្នក មិន ដុស សម្អាត ធ្មេញ ក្រោយ ញ៉ាំ អាហារ រួច ទេ នោះ ចូរ ប្រាកដ ថា អ្នក បាន ខ្ពុរមាត់ ចេញ រួច ហើយ ៕