ដោយ​: ជា សីហៈ / ភ្នំពេញ​: ពេល​ទៅលេង​នៅ​បាត់ដំបង​ក្រៅពី​ទៅ​រមណី​ដ្ឋា​ន​ធម្មជាតិ ប្រវត្តិសាស្ត្រ វប្បធម៌ និង កែច្នៃ នៅមុន​ពេល​ឫ​ក្រោយពេល​ចូល​ក្រុង​សំរាក គួរតែ​ឈាង​ទៅ​ស្វែងយល់​ទីតាំង​មួយ គឺ ប្រាសាទ​ឥដ្ឋ​ដែលមាន​ទីតាំង​ក្នុង​បរិវេណ វត្ត​សំរោង​ក្នុង​ក្រុង​បាត់ដំបង​។

​ប្រាសាទ​នេះ មាន​ទីតាំង ក្បែរ​ព្រះវិហារ​ចាស់ មាន​ប្រាសាទ​ឥដ្ឋ​តូច​ដែល​តាម​ឯកសារ​ប្រវត្តិ​វត្ត​សំរោង​ក្នុង ប្រាសាទ​នេះ ត្រូវបាន​កសាងឡើង ក្នុង​កំឡុង ព​.​ស ២៤៣១ គ​.​ស ១៨៨៧ ដោយ​ព្រះគ្រូ​មុ នី​វិសុទ្ធ​វង្ស រាជាគណ​ថ្នាក់​ចត្វា និង​ជា​ចៅអធិការ​ទី​០៧ នៃ​វត្ត​សំរោង​ក្នុង ។​

​ប្រាសាទ​នេះ​កសាង​ដើម្បី​ដំកល់​ព្រះ​ធាតុ​ព្រះគ្រូ​ចៅអធិការ ០៦ អង្គ​មុនៗ រួមមាន​៖ ព្រះ​ធាតុ​ធុ​ត្តុ​ង្គ​ជ័យ​, ធុ​ត្តុ​ង្គ​តាត​, ធុ​ត្តុ​ង្គ​ណាក​, ធុ​ត្តុ​ង្គ​រស់​, ធុ​ត្តុ​ង្គ​រដ្ឋ និង​លោកតា កែ​៕​