ដោយៈ health.com.kh

សញ្ញា របស់ ជំងឺ រលាក ស្រោម សួត អាច នឹង មាន លក្ខណៈ ដូច ជា ៖
• ឈឺទ្រូង កាន់តែខ្លាំង ពេល ដកដង្ហើម ក្អក ឬ កណ្តាស់
• ពិបាក ដកដង្ហើម
• ក្អក
• ក្តៅខ្លួន

ការឈឺចាប់ ដោយសារ រលាក ស្រោម សួត ក៏ អាច ប៉ះពាល់ ដល់ ស្មា ឬ ខ្នង បានដែរ ។ ករណីខ្លះ ជាតិ ទឹក ដែល កើន ច្រើន ក្នុង ស្រោម សួត អាច នឹង កើតមាន ឬ ហៅ ថា ទឹក ដក់ ក្នុង ស្រោម សួត តែម្តង ។ នៅពេល មាន ចំនួន ជាតិ ទឹក តិចតួច ការឈឺចាប់ នៅ ស្រោម សួត មិនសូវ ជា មាន ទេ ឬ អាច បាត់ ទៅ វិញ ដោយសារ តែ ស្រោម សួត មិន កកិត គ្នា ។ ចំពោះ ជាតិ ទឹក ដ៏ ច្រើន ក្នុង ស្រោម សួត អាច បង្កើត ជា សម្ពាធ សង្កត់ ទៅលើ សួត ដែល អាច ឱ្យ សួត តឹង តិចតួច ឬ ទាំងស្រុង ដែរ ។ ករណី បែប នេះ នឹង ធ្វើឱ្យ ពិបាក ដកដង្ហើម និង ក្អក ។ ការ មាន ជាតិ ទឹក បន្ថែម ក៏ អាច បណ្តាលឱ្យ ករ ជា មេរោគ ដែរ ហើយ សញ្ញា របស់ វា តែង មាន ជា ការ ក្តៅខ្លួន ។

ចូរ ទាក់ទង ទៅ គ្រូពេទ្យ ភ្លាម បើសិនជា អ្នក ធ្លាប់មាន អា ការៈឈឺ ទ្រូង ដោយ មិន ដឹង មូលហេតុ ក្នុងពេល ដកដង្ហើម ។ អ្នក ប្រហែលជា អាច មាន បញ្ហា ជាមួយ សួត បេះដូង ឬ ស្រោម សួត ឬ ជំងឺ ផ្សេងៗ ដែល ត្រូវ ការព្យាបាល ជា បន្ទាន់ ផង ៕