ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អតីតប្រធាន FIFA លោក សេប ប្លាតធឺ (Sepp Blatter) និងអនុប្រធានលោក មីសែល ផ្លាទីនី (Michel Platini)ទាំងពីរនាក់ត្រូវបានរកឃើញថាមិនមានទោសនោះទេ បន្ទាប់ពីការកាត់ក្តីអំពីការក្លែងបន្លំកិបកេងលុយរបស់ពួកគេនៅក្នុងប្រទេសស្វីស។
អ្នកទាំងពីរបានឡើងសវនាការជុំវិញការទូទាត់ប្រាក់ចំនួន ២ លានហ្វ្រង់ស្វីស ដែលធ្វើឡើងដោយលោកប្លាតធឺទៅកាន់លោកផ្លាទីនីក្នុងឆ្នាំ ២០១១។
បុរសទាំងពីរនាក់បានបដិសេធមិនបានធ្វើខុសទេ ហើយនិយាយថាការផ្ទេរលុយនេះគឺជាការទូទាត់លុយយឺតជាងកាលកំណត់សម្រាប់ការងារប្រឹក្សារបស់លោកផ្លាទីនីសម្រាប់ Fifa ។
នៅពេលមកដល់តុលាការកាលពីថ្ងៃសុក្រទី៨កក្កដា លោកប្លាតធឺបាននិយាយថា “ខ្ញុំមិនស្អាតស្អំស្អីទេក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែក្នុងករណីនេះ ខ្ញុំពិតជាស្អាតស្អំ”។
លោកប្លាតធឺអាយុ ៨៦ ឆ្នាំ និងអតីតប្រធាន Uefa លោកផ្លាទីនីអាយុ ៦៧ ឆ្នាំត្រូវបានហាមឃាត់ពីបាល់ទាត់ក្នុងឆ្នាំ ២០១៥ ហើយត្រូវបានចោទប្រកាន់ពីបទកិបកេងលុយកាលពីខែវិច្ឆិកាឆ្នាំមុន៕
លោកប្លាតធឺនិងលាកផ្លាទីនីពុំបានកិបកេងលុយ Fifa ចំនួន ២ លានហ្វ្រង់ស្វីសនោះទេ