គម្រោង​អភិវឌ្ឍ​ន៍ថ្មី​លើ​ទឹកដី​ខេត្តកំពង់ធំ​បានចាប់ផ្តើម​ហើយ​លើ​ផ្ទៃដី​ជាង​៣០០​ហិកតា​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​ដែល​កំពុងមាន​ឈ្មោះ​បោះ​សម្លេង​។

​គម្រោង​អភិវឌ្ឍ​នេះ​ត្រូវបាន​វិនិយោគ​ដោយ​ក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដា​នី លើ​ផ្ទៃដី ៣២៧ ហិកតា ស្ថិតនៅ​ភូមិ​ថ្មី ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ គីឡូម៉ែត្រ​២២៦ ពី​ភ្នំពេញ ឬ​ចម្ងាយ​ត្រឹម​៧៨​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។

​ដើម្បី​ធ្វើជា​លំនៅឋាន​ឬ​អាជីវកម្ម ឬ​ទិញ​ទុក​ចំណេញ​អតិ​ឋិ​ជន​មាន​ជម្រើស​ច្រើន​ក្នុង​ការទិញ​ដី​ដែលមាន​ទំហំ ៥x២០, ១០x២០, ២០x៣០ ឬ ៣០x៤០ ដោយមាន​តម្លៃ​ចាប់ពី ១២៩៩ ដុល្លារ​តែប៉ុណ្ណោះ​។ ការបង់ប្រាក់​គឺ​ត្រឹមតែ ៣០ ដុល្លារ​ក្នុង​មួយខែ​សម្រាប់​ដី​មួយ​ឡូ​តិ៍​។​

​ក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដា​នី មាន​គម្រោង​អភិវឌ្ឍន៍​តំបន់​នេះ​ឱ្យទៅជា​កា​រ៉ា​ស់​សាំង សាលារៀន ហាង​ទំនិញ​ផ្សេងៗ និង​រី​ស្សត ដោយ​មាន​ប្រព័ន្ធ​ផ្លូវ ប្រព័ន្ធ​លូ ប្រព័ន្ធ​ទឹក និង​ភ្លើង​រួចជាស្រេច​។​

​នៅពេល​សួរថា​ហេតុអ្វី​បានជា ក្រុមហ៊ុន​សម្រេចចិត្ត​មក​អភិវឌ្ឍ​នៅទីនេះ លោក​ឧកញ៉ា ឃុន​ថាវ​ង្ស ផង​ផាន់ និង​លោកជំទាវ ម៉ន ដា​នី បាន​ថ្លែងថា​ដី​នៅ​ស្រុក​ស្ទោង ជាពិសេស​នៅ​ម្តុំ​អភិវឌ្ឍ​នេះ​តែម្តង​មិនទាន់មាន​គម្រោង​ធំៗ​នៅឡើយ ដូចនេះហើយ​ទើប​ក្រុមហ៊ុន​យើងខ្ញុំ​ចាប់ផ្តើម​ធ្វើ​មុនគេ​ដើម្បី​ឲ្យ​មាន​ទីផ្សារ​នៅ​ម្តុំ​ស្រុក​ស្ទោង​។​

​អំពី​សម្រស់​និង​ស្ថាន​ដី​ក្នុង​គម្រោង​វិញ លោក​ឧកញ៉ា ឃុន​ថាវ​ង្ស ផង​ផាន់ និង​លោកជំទាវ ម៉ន ដា​នី​បាន​ថ្លែងថា​ដី​នេះ​មាន​ស្ទឹង​ដែល​គេ​ហៅថា ស្ទឹង​នាង​ស​ល្ងាច ហើយ​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ជិះ​តាម​ស្ទឹង​រហូត​មួយ​ជុំ​ដល់​ដី​ចុង​ខាងក្រោយ ហើយ​ត្រឡប់មក​ចំ​កណ្តាល​ដី​វិញ ហើយក៏​មាន​ជីក​ជា​ស្រះ ជា​សួន និង​ការរៀបចំ​ផ្សេងៗ​ទៀត​ដើម្បី​ទុក​លំហែរ​កាយ​។​

​ទាក់ទង​នឹង​សំណួរ​ពី​ការលក់ដូរ​វិញ ក្រុមហ៊ុន​បើក​ដំណើរ​ការលក់​ចាប់ពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ ២០២២ នេះ​តទៅ​។

​រហូតមកទល់​ពេលនេះ ក្រុមហ៊ុន KP Developer Land & House និង KP ម៉ន ដា​នី មាន​គម្រោង​អភិវឌ្ឍន៍​ទាំង​បូរី និង​ដី​សរុប​ទាំងអស់​ជាង​៤០​ទីតាំង​ដែល​ភាគច្រើន​ស្ថិតនៅក្នុង​ទីក្រុង​ភ្នំពេញ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​៖
010301011, 077700567, 010852101, 015995993, 016550031, 090686146, 0885554005 ឬ 012955122​