ដោយៈ​សុផល​/​កំពង់ស្ពឺ​៖លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២២បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្ស​ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ អមដំណើរ​ដោយ​អ្នកតំណាងរាស្ត្រ សមាជិក សមាជិកា ចុះជួយ​ឃុំ​សង្កែ​សាទ​ប និង​ក្រុមការងារ​ចុះជួយ​ខេត្ត​ជាច្រើនរូប​ទៀត​។​

​ក្រោយពី​បាន​ស្ដាប់​នូវ​របាយការណ៍​សង្ខេប​ពី​ការងារ និង​លទ្ធផល​ដែល​ឃុំ​ទទួលបាន​ដោយ លោក កង សូ​សា​ទី រួចមក លោក ហ៊ុន ម៉ា​នី បាន​ស្ងើចសរសើរ​លោក​មេឃុំ​ដែល​ទើបតែ​ជាប់ឆ្នោត​ថ្មី​នៅក្នុង​ការ​កៀគរ​បញ្ញាវន្ត​ឱ្យ​ត្រលប់​មកជួយ​ឃុំ​វិញ ដោយ​លោក​បាន​មានប្រសាសន៍ថា​” ខ្ញុំ​ពិតជា​សូម​ធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​លើ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការដឹកនាំ​ដ៏​ឈ្លាសវៃ ក្នុងការ​អនុវត្ត​ការងារ​របស់​ក្រុមការងារ​ចុះជួយ​គណបក្ស​ឃុំ​សង្កែ​សាទ​ប​ដែល​ទទួលបាន​លទ្ធផល​ឈ្នះ​ដាច់ និង​លើសពី​ការ រំពឹងទុក​នៅក្នុង​ថ្ងៃនេះ​” ។

​លោក ហ៊ុន ម៉ា​នី បាន​បន្ថែមថា​ភាពជោគជ័យ​ទាំងអស់​ដែល​ទទួលបាន​នៅក្នុង​ថ្ងៃនេះ​គឺ​មិនអាច​កាត់ផ្ដាច់​បាន​ពី​ការជួយ​គាំទ្រ​របស់​ពុក ម៉ែ បងប្អូន ដែលជា​សមាជិក សមា ជិកា គណបក្ស​ប្រជាជន​បានឡើយ ជាក់ស្ដែង​លទ្ធផល​ក្នុងថ្ងៃនេះ​គឺ​ទទួលបាន​ដោយ​ភាពជឿ​ទុកចិត្ត​ពី​សំណាក់​ពុក ម៉ែ បងប្អូន​ទាំងអស់គ្នា មកលើ​ការអនុវត្ត​ការងារ​កន្លង ទៅ​របស់​មន្ត្រី​ថ្នាក់មូលដ្ឋាន ជាពិសេស​ការដឹកនាំរ​បស់​លោកពូ​មេឃុំ រួមទាំង​ការចូលរួម​យ៉ាងសកម្ម​ពី​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត​ចុះជួយ​ឃុំ ក៏ដូច ជា​ធ្វើការ​កៀគរ​បញ្ញវ័ន្ត​នានា​ឱ្យចូល​រួមជាមួយ​គ្នា​ដើម្បី​ការអភិវឌ្ឍ​ឆ្ពោះទៅមុខ​។​

​សូម​ជម្រាប​ផងដែរ​ថា​កម្មវិធី​បាន​ប្រព្រឹត្ត​ទៅក្នុង​គោលបំណង​ថ្លែងអំណរគុណ​ដល់​សមាជិកសមាជិកាគណបក្ស​ប្រជាជន​ទាំងអស់​ដែល​តែងតែ​ជឿទុកចិត្ត​ចំពោះ​ការដឹក នាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ព្រមទាំងជួបជុំ​ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្រោម​បរិយាកាស​ដែល​ពោ​ពេញ​ទៅដោយ​ស្នាមញញឹម និង​ការគាំទ្រ​។​

​លោក ណន សារុន មេឃុំ​សង្កែ​សាទ​ប និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ បាន​មានប្រសាសន៍​លើកឡើងថា​«​ក្រុមការងារ​ចុះជួយ​ឃុំ ស្រុក ខេត្ត គឺ​ធ្វើ​ដោយ​យក​បេះដូង​មក​អនុវត្ត​»

​លោក​បាន​បន្ថែមថា​៖​កត្តា​នាំយក​ជ័យជំនះ​ជូន​ប្រជាជន រួមមាន កត្តា​សាមគ្គីភាព​ផ្ទៃក្នុង កត្តា​មន្ត្រី​មូលដ្ឋាន​ដែល​ធ្វើអំពើ​ល្អ ការផ្ដល់សេវា​ល្អ​ដល់​ប្រជាពលរដ្ឋ​ដោយមាន​ប្រសិទ្ធិភាព ក្រុមការងារ​ចុះជួយ និង​ក្រុមការងារ​បញ្ញា​វ័​ន្ត​មាន​ឆន្ទៈ និង​យក​បេះដូង​មក​ធ្វើការ យុទ្ធសាស្ត្រ​នៃ​ការអនុវត្ត​គឺ​ព្យាយាម​បង្ហាញ​ចំណុច​ល្អ​ដែល​ទាក់ទាញ​បញ្ញាវន្ត​ថ្មី​បន្ថែម​រហូត​មានការ​គាំទ្រ​លើសលប់​៕Ph