ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖យប់មិញ​នេះ​ការប្រកួត​របស់​ក្រុម​ជម្រើស ជាតិ​នារី​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​នារី​មី​យ៉ាន​ម៉ា ក្នុង​ពានរង្វាន់ AFF WOMEN’S CHAMPIONSHIP 2022 នៅ​ប្រទេស​ហ្វីលីពីន ក្រុម​មី​យ៉ាន​ម៉ា ឈ្នះ​កម្ពុជា ៣​ទល់​០​។

​បន្ទាប់ពី​លេង​ស្មើ ជាមួយ​ក្រុម​ឡាវ ១​ទល់​១ នោះ កម្ពុជា​ចាញ់​ក្រុម​វៀតណាម ០​ទល់​៣ និង​យប់មិញ​នេះ ចាញ់​មី​យ៉ាន់​ម៉ា ០​ទល់​៣ ទៀត​។ កម្ពុជា នៅសល់តែ មួយ​ប្រ​កួ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្រុមទី​ម័​រ​ខាងកើត ។

​ការប្រកួត​យប់មិញ​នេះ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ២​រូប បានទទួល​រងរបួស ក្រោយ​ការប៉ះទង្គិច​គ្នា ក្នុងពេល​ប្រកួត ជាមួយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​របស់ មី​យ៉ាន់​ម៉ា បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​។

​ក្រោយ​ការ​ស្គេ​ន ដោយ​ម៉ាស៊ីន X-Ray និង​ការពិនិត្យ​កន្លែង​ប៉ះ​ទ​ង្គិ ច​បច្ចុប្បន្ន កីឡាការិនី​យើង បាន​ធូរស្រាល​ខ្លះ វិញ​ច្រើន​ហើយ​៕/V​-PC