ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំង​: មន្ត្រី​ស៊ីម៉ាក់ (CMAC)  បាន​សហការ​ជាមួយ​នគរបាល ស្រុក​រលាប្អៀរ និង​ស្រុក​កំពង់ត្រឡាច ចុះ​ប្រមូល​គ្រាប់​យុទ្ធភណ្ឌ​ចាស់​មិនទាន់​ផ្ទុះ ចំនួន ១២ គ្រាប់ យកទៅ​បន្សាប ឬ​កម្ទេចចោល នៅ​វិទ្យាស្ថាន​កម្ចាត់មីន​ស៊ីម៉ាក់​។

​អធិការនគរបាល នៃ​ស្រុក​ទាំង​២ ខាងលើ បានឱ្យដឹង​នៅ​រសៀល ថ្ងៃទី​៩ កក្កដា​២០២២ នេះ​ថា​: គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចាស់ៗ ទាំង​១២​គ្រាប់​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ ជួបប្រទះ​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច និង​បាន​សហការ​ជាមួយ កម្លាំង​មជ្ឈមណ្ឌល​កំចាត់មីន​សុ​ី​ម៉ាក់ (CMAC) បាន​ចុះទៅ​ប្រមូលយក​ជា​ប្រភេទ​គ្រាប់​គឺ នៅ​ស្រុក​រលាប្អៀរ មាន​គ្រាប់បែកដៃ​ចំនួន ២ គ្រាប់ នៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់​។ ដោយឡែក នៅ​ស្រុក​កំពង់ត្រឡាច មាន​គ្រាប់បែកដៃ ចំនួន ២ គ្រាប់​, គ្រាប់​រ៉ុក្កែត ប្រភេទ ៦០ មី​លី​ម៉ែត្រ ចំនួន​២​គ្រាប់​, គ្រាប់​ប៊ុ​ម​ប៊ី ៤ គ្រាប់ និង​គ្រាប់​រ៉ុក្កែត ប្រភេទ ៨២ មី​លី​ម៉ែត្រ ចំនួន ២ គ្រាប់​។

​អធិការនគរបាល នៃ​ស្រុក​ទាំង ២ ខាងលើ បានបញ្ជាក់​ឲ្យ​ដឹងថា​: ជារឿយៗ ខាង​លោក តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេលដែល​ជួបប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ សូមកុំ​ប៉ះពាល់ ឬ​យកទៅ​គប់​លេង ដែល​អាច​បង្ក​ឲ្យ​កើតមាន​ជា​គ្រោះថ្នាក់ ដល់​អាយុជីវិត ឬ​របួសស្នាម ដល់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​រួសរាន់​មក​រាយការណ៍​បន្ទាន់ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​នៅ​ជិត ក៏ដូចជា​អធិការនគរបាល​ស្រុក ដើម្បី​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ ចុះទៅ​ប្រមូល​យកទៅ​រក្សាទុក នៅ​កន្លែង​មាន​សុវត្ថិភាព​៕/V​