ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ នគរបាល​ដែលមាន​សមត្ថកិច្ច​ជំនាញ​ចម្រុះ បាន​អះអាង ថា ស្ត្រី​ជនជាតិ​វៀតណាម (​មាន​ប៉ាស្ព័រ និង​ឯកសារ​សម្គាល់​ស្របច្បាប់​) ដែល​ឃើញ​ស្លាប់ ដោយ​ខ្សែចំណង ក ជា​ករណី​អត្តឃាត​ចង ក មិនមែន ឃាតកម្ម​នោះឡើយ​។​

​មន្ត្រីនគរបាល វរ​សេនា​តូច​ការពារ​ព្រំដែន លេខ​៩១១ ប៉ោយប៉ែត បានឱ្យដឹងថាៈ នៅ​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង ២០:២០ នាទី​យប់ មាន​ករណី​ធ្វើ អត្តឃាត (​ដោយ​ចង ក​សម្លាប់ខ្លួន​) បាន​កើតឡើង​នៅក្នុង​បន្ទប់ទឹក នៃ​បន្ទប់​លេខ​៥ ជាន់​ទី​៣ អគារ​ដើម​ស្រល់ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត​។​

​សាកសព​ស្ដ្រី​នោះ ឈ្មោះ ឡេ ធី​ហ៊ោ (LE THI HAU) អាយុ ៣៤ ឆ្នាំ ជា​ជនជាតិ វៀតណាម កាន់​លិខិតឆ្លងដែន​លេខ B8296202 ។ នៅ​នឹង​សព គេ​បា​នរក ឃើញ​ខ្សែភ្លើង ពណ៌​ខ្មៅ ចង​ជាប់​នឹង​ក ហើយ​ភ្ជាប់​នឹង​ដែក​ព្យួរ​ខោអាវ ក្នុង​បន្ទប់ទឹក ។​

​កម្លាំង​ជំនាញ​ចម្រុះ មាន នគរបាល គ្រូពេទ្យ បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ ធ្វើ​កោសល្យ វិច័យ​លើ​សាកសព និង​កន្លែងកើតហេតុ ដើម្បី​បំពេញ​សំណុំរឿង តាម​នីតិវិធី​។​

​គណៈកម្មការ​នេះ បាន​អះអាង​កាលពី​ថ្ងៃទី​៩ ខែកក្កដា​ថាៈ ស្ត្រី​នេះ​បាន​ស្លាប់​ដោយ​អត្តឃាត (​ចង ក​) មិនមាន​ស្លាកស្នាម ឬ​សំអាង​អ្វី​ថា ជា​អត្តឃាត​ដូច ដែល​ក្រុម​សហគមន៍ ជនជាតិ​វៀតណាម សង្ស័យ​ឡើយ​៕/V​-PC