ប្រែសម្រួលៈបំណង(ដេល្លីម៉េល,ឆាយណាដេល្លី)៖រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានទទូចសុំអោយសមភាគីអូស្ត្រាលីលោកស្រី ផេននី វ៉ុង(Penny Wong)«ចាត់ទុកចិនជាដៃគូ កុំជាជនប្រឆាំង» និងប្រមូលផ្តុំ«ថាមពលវិជ្ជមាន»ដើម្បីធ្វើអោយល្អប្រសើរទំនាក់ទំនងរវាងប្រទេសទាំងពីរ។
នៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសក្រុមប្រទេសG20កាលពីថ្ងៃសុក្រ លោកវ៉ាងបានសម្តែងក្តីសង្ឃឹមថា អូស្ត្រាលីអាច«ចាប់យកឳកាស»នេះ ចាត់វិធានការមាំទាំនិងស្វែងយល់អោយត្រឹមត្រូវអំពីចិននេះបើតាមក្រសួងការបរទេសចិនចេញផ្សាយរបាយការណ៍សង្ខេបមួយកាលពីថ្ងៃសៅរ៍។
លោកវ៉ាងបាននិយាយថា « មូលហេតុឬសគល់នៃបញ្ហានៅក្នុងការទាក់ទងរវាងអូស្ត្រាលីនិងចិននៅប៉ុន្មានឆ្នាំមកនេះ ស្ថិតលើការចចេសរឹងរូសរបស់រដ្ឋាភិបាលអូស្ត្រាលីមុនៗ ដែលចាត់ទុកចិនជា”គូប្រឆាំង”មួយ និងជា”ការគំរាម”មួយ។សម្តីនិងអំពើរបស់អូស្ត្រាលីបែបកន្លងមកមិនទទួលខុសត្រូវ»។
សូមបញ្ជាក់ថា ចិនបាននិងកំពុងរឹតបន្តឹងការនាំចូលធ្យូងថ្មនិងផលិតផលដទៃទៀតពីអូស្ត្រាលីចាប់តាំងពីឆ្នាំ២០២០។ ក្នុងចំណោមទុក្ខសោករបស់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះរដ្ឋាភិបាលទីក្រុងកង់បេរ៉ា គឺរួមមាន ការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងកង់បេរ៉ាអោយបើកការស៊ើបអង្កេតពេញលេញជាអន្តរជាតិអំពីប្រភពជំងឺកូវីដ១៩ ការស៊ើបអង្កេតលើការចោទប្រកាន់ថា ចិនជ្រៀតជ្រែកនយោបាយអូស្ត្រាលី និងបំរាមមិនអោយក្រុមហ៊ុនបច្ចេកវិទ្យាហួរវ៉េ (Huawei)ចូលក្នុងបណ្តាញ5Gរបស់អូស្ត្រាលី។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បាននិយាយកាលពីថ្ងៃសុក្រថា ជំនួបជាមួយសមភាគីចិន ជាជំហានដំបូងឆ្ពោះទៅកាន់ការធ្វើអោយទំនាក់ទំនងមានស្ថិរភាពតែថាវាត្រូវការពេលសំរាប់រដ្ឋាភិបាលទីក្រុងប៉េកាំងដកចេញការរាំងខ្ទប់ពាណិជ្ជកម្មលើអូស្ត្រាលី។
អូស្ត្រាលីក៏បានសម្តែងការព្រួយបារម្ភអំពីវត្តមានកាន់តែកើនឡើងរបស់ចិននៅតំបន់ប៉ាស៊ីហ្វិក ដោយនាយករដ្ឋមន្ត្រី អ៊ែនថូនី អាល់បានីស បានព្រមានកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលទីក្រុងប៉េកាំងបាននិងកំពុងតែ«គឃ្លើននិងបំពានឡើង»។
តែលោកវ៉ាងក៏បានប្រាប់លោកស្រីវ៉ុងថា ចិនបាន«ធ្វើការដោះដូរពាណិជ្ជកម្មនិងសហការបែបស្មើភាព»ជាមួយបណ្តាប្រទេសដែនកោះនៅប៉ាស៊ីហ្វិក ដោយផ្អែកលើសំណើនិងតំរូវការរបស់គេ ៕
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី និង សមភាគីអូស្ត្រាលីលោកស្រី ផេននី វ៉ុង នៅក្រៅកិច្ចប្រជុំG20នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃសុក្រ។លោកវ៉ាងបានសង្កត់ធ្ងន់អំពីសារសំខាន់នៃការប្រកាន់ពហុភាគីនិយមនិងអភិវឌ្ឍភាពជាដៃគូក្នុងចំណោមប្រទេស