​ប្រែ​សម្រួលៈ​បំណង​(ST)៖ អ្នកបោះឆ្នោត​ជប៉ុន​បាន​ចេញ​ទៅ​បោះឆ្នោត​កាលពី​ថ្ងៃអាទិត្យ​ទី​១០​កក្កដា សំរាប់​សភា​ជាន់ខ្ពស់​ដែល​នឹង​ផ្តល់​អោយ​គណបក្ស​កាន់អំណាចជាធិបតេយ្យ​សេរី​(LDP)​នូវ​កំណើន​​ការគាំទ្រ​ក្រោយ​ឃាតកម្មលើ​អតីត​នាយករដ្ឋមន្ត្រី ស៊ីន​ហ្សូ អាបេ ដែលជា​អ្នក​នយោបាយ​លេចធ្លោ​និង​ជា​អ្នកសម្របសម្រួល​អំណាច​ម្នាក់​ក្នុង​គណបក្ស​នេះ​។​

​លោក​អាបេ ដែល​ជា​នាយករដ្ឋមន្ត្រី​កាន់តំណែង​បាន​យូរ​ជាង​គេ​ក្នុងចំណោម​នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវបាន​បាញ់សម្លាប់​កាលពី​ថ្ងៃ​សុក្រ ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​ឃោសនា​រក​សម្លេង​ឆ្នោត​អោយ​បេ​ក្ខ​​ជន​មូលដ្ឋានម្នាក់​នៅ​ទីក្រុង​ណា​រ៉ា​ភាគ​ខាងលិច​។​

​ការបោះឆ្នោត​សំរាប់​កោះ​អី​សភា​ជាន់ខ្ពស់​ដ៏​មាន​ឥទ្ធិពល ជាទូទៅ​ត្រូវបាន​គេ​មើលឃើញ​ថា​ជា​ការធ្វើប្រជាមតិ​មួយ​លើ​រដ្ឋាភិបាល​កំពុង​កាន់​តំណែង និង​ការស្ទង់មតិ​មួយ​មុន​ការ​ធ្វើឃាត​លោក​អាបេ បានចង្អុលបង្ហាញ​រួចហើយ​ថា​ប្លុក​កាន់​អំណាច​ដឹក​នាំ​ដោយ​នាយករដ្ឋមន្ត្រី ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា ទទួលបាន​ការគាំទ្រ​ខ្លាំង​។​

​នៅ​ពេល​ប្រទេស​ជាតិ​កំពុង​កាន់​មរណទុក្ខ គណបក្ស​LDP​និង​ដៃគូ​ក្រុម​ចំរុះ​របស់​ខ្លួនកូ​មេ​អ៊ិតុ​(Komeito)​អាច​ដណ្តើម​បាន​សមាន​ចិត្ត​របស់​អ្នកបោះឆ្នោត នេះ​បើ​តាម​ការ​គន់គូរ​មើល​របស់​អ្នកវិភាគ​។​

​ការគាំទ្រ​ដ៏​ខ្លាំង​ណាមួយ​ក្នុង​ការបោះឆ្នោត​នេះ​អាច​ជួយ​ពង្រឹង​ការគ្រប់គ្រង​អំណាច​របស់​នាយក​រដ្ឋមន្ត្រី គី​ស៊ី​ដា ដោយ​អនុញ្ញាត​អោយ​អតីត​ធនាគារិក​មកពី​ក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា​រូប​នេះ​នូវឳ​កាស​អនុវត្ត​គោល​​ដៅ​របស់ខ្លួន​ក្នុង​ការបង្កើន​ចំណាយ​យោធា​។​វា​ក៏​អា​អនុញ្ញាតអោយ​ជប៉ុន​ធ្វើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ ដែល​សូម្បី​តែ​លោក​អាបេ​ដែល​និយមសង្គ្រាម​ក៏​សំរេច​មិនបាន​ដែរ៕

​អ្នកបោះឆ្នោត​ម្នាក់​គូស​សន្លឹកឆ្នោត​នៅ​ស្ថានីយបោះឆ្នោត​មួយ​នៅ​ក្រុង​តូ​ក្យួ​កាលពី​ថ្ងៃអាទិត្យ​