ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ឃើញថា​ជួប​បញ្ហា​បន្តិចបន្តួច​ចូល​យាយី​ផងដែរ ប៉ុន្តែ​យ៉ាងណា​បើ​លោក​អ្នកចេះ​រៀបចំ​ចាត់ចែង​នោះ​បញ្ហា​ដែល​លំបាក​នឹង​ប្រែ​មក​ធូរស្បើយ​វិញ​ពុំខាន​។​ការ​ប្រក​ការងារ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​មានការ​ហូរ​ចេញ​និង​ហូរ​ចូល​មិន​ទៀងទាត់​ដូច្នេះ​មិនគួរ​ផ្សងព្រេង​ទៅ​បោះទុន​រកស៊ី​ធំដុំ​និង​យកទៅ​លេងល្បែង​ស៊ីសង​ទ្បើ​យ​នាំ​ជាប់​ការ​កុន​ខ្លួន​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​បើ​ចង់យក​នរណាម្នាក់​ជា​គូគាប់​ត្រូវ​ចេះ​ពិនិត្យពិច័យ​ឱ្យបាន​ច្បាស់លាស់​ទើប​មិន​នាំ​គ្រាំគ្រា​ចិត្ត​នៅពេល​ក្រោយ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​រាល់​ឧបទ្របចង្រៃ​ដែល​ធ្លាប់​យាយី​ទាំងពួង​បាន​រលត់រលាយ​អស់ហើយ​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​ប្រៀបបាន​ទៅនឹង​កាំរស្មីព្រះអាទិត្យ​កំពុងតែ​ចែងចាំង​នៅលើ​អាកាស​វេហា​ដូច្នេះ​ដែរ​។​ក្នុងថ្ងៃនេះ​មានជោគ​សិរី ហើយ​លោកអ្នក​អាច​កាន់​កិច្ចការងារ​តូចធំ​ប្រកបទៅដោយ​ការ​ជឿនលឿន​ទៅមុខ​គ្រាន់​កក់ក្តៅ​ឡើងវិញ​។ ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​គ្មាន​ចំណូល​អ្វី​ជា​ដុំកំភួន​តែ​ភាព​សុខដុម​មាន​ភាពល្អប្រសើ​រ​ឡើង ។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ចម្រើន​លូតលាស់​ទៅមុខ​និង​កំពុងមាន​ភាព​ផ្អែមល្ហែម​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ជោគជ័យ ​និង​ខកបំណង​។​របស់​ទាំងអស់នេះ​មិន​ស្ថិតស្ថេរ​ទេ​គឺ​ជួន​ជួប​ជួន​ដើរ​រំលង​តែ​យ៉ាងណា​យើង​ត្រូវតែ​តស៊ូ​ជាមួយ​វា​ដែរ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​មិនសូវ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​ពោលគឺ​ស្ងប់ស្ងាត់​ល្អ​ប្រពៃ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ពេលនេះ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។
រីឯ​បញ្ហា​គូស្នេហ៍ កំលោះ​ក្រមុំ មានដំណើរ​ថយក្រោយ​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

 

​ឆ្នាំថោះ​

 

​រាសី​ស្រុតចុះ​។​បុរស​កើត​ឆ្នាំ​ទន្សាយ​នៅថ្ងៃនេះ​បើ​ធ្វើ​អ្វីមួយ​ហើយ ត្រូវ​អូស​បន្លាយពេល ​ឬ​ពុំ​សម្រេច​ដូច​ការគ្រោងទុក​ត្រូវ​ចេះ​អត់​ធ្ម​ត​តស៊ូ​ទើប​ផល​សម្រេច​នឹង​ទទួលបាន​នៅពេល​ក្រោយ​វិញ​។​ការធ្វើដំណើរ​ទៅ​ទិសពាយ័ព្យ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​តែម្តង​។​ការប្រកប​ការងា​រវិ​ញ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​ពីព្រោះ​គេ​ងាយ​បង្ករឿង​អ្វីមួយ​ដែល​គិតស្មាន​មិន​ដល់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​បើ​លោក​អ្នកមាន​អតិថិជន​ជំពាក់​ប្រាក់កាស ហើយ​ចង់​ទារបំណុល​ពី​នរណាម្នាក់​ក៏​ជា​ឱកាសល្អ​ផងដែរ​។​
សម្ព័ន្ធ​គូស្នេហ៍​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​ជួប​រឿង​ទុក្ខសោក​ហើយ​ត្រូវ​រែកពន់​បាត់បង់​កិត្តិយស​ថែមទៀត​៕

 

​ឆ្នាំរោង​

 

 

​រាសី​ខ្ពស់ត្រដែត​។​បុរស​កើត​ឆ្នាំរោង ​ឆ្លង​ចូល​សប្តាហ៍​នេះ​ចាប់ផ្តើម​ទទួលរង​ផល​ប៉ះទង្គិច​ច្រើន​ដូចជា​ការងារ​ទទួលរ​ង​សម្ពាធ និង​ប្រាក់កាស​ក៏​ប៉ះទង្គិច​និង​ខ្ទង់ចំណាយ​ក៏​ខ្ពស់​។​សម្រាប់​ថ្ងៃនេះ​វិញ​ការប្រកប​ការងារ​ឃើញថា បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​និង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​គ្រាន់​ត្រជាក់ចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពុំ​សូវ​មាន​ឧបសគ្គ​អ្វី​រារាំង​នាំ​ជួប​ការលំបាក​ឬ​មាន​ក្រុមមនុស្ស​បៀតបៀន​ផងដែរ ។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចូល​ស្តីដណ្តឹង​ឬ​ចូល​សាសង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​ណា​ម្នាក់​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​អំឡុង​ពេលនេះ​បើទោះបី​លោកអ្នក​ជួប​បញ្ហា​អ្វី​ក៏ដោយ មិនត្រូវ​រុញ​រាប​ចំពោះមុខ​ដែល​កំពុង​កើតឡើង​ឡើយ ហើយ​ត្រូវ​ងាក​មក​តស៊ូ​ជាមួយ​វា​វិញ​ទើប​ឆ្លង​ផុត​ផល​លំបាក​ទាំងនេះ​ទៅរួច​។​ថ្ងៃនេះ​ការប្រកប​ការងារ​លោក​អ្នក​គប្បី​បំពេញការងារ​តូចធំ​ឱ្យបាន​ខ្ជាប់ខ្ជួន​និង​អត់ធ្មត់​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​គេ​ស្តីបន្ទោស​ណាមួយ​កើតឡើង ។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ចូរ​ប្រយ័ត្នប្រយែង​ជនខិលខូច​នៅក្បែរ​ខ្លួន​ពីព្រោះ​គេ​អាចមាន​បំណង​មិនល្អ​ចង់តែ​ផ្តួលរំលំ​លោកអ្នក​ប៉ុណ្ណោះ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​ខ្លោចផ្សា​មកវិញហើយ​ត្រូវ​មក​ដេក​សោក​ការ​៕

 

​ឆ្នាំមមី​

 

​រាសី​ស្រុតចុះ​។​ទាំង​ការរស់នៅ ឬ​ការប្រកប​ការងារ​ត្រូវ​ចេះ​អត់ធ្មត់​តស៊ូ​ទើប​ជោគជ័យ​នឹង​មើលឃើញ​វិញ​នៅ​គ្រា​ខាងមុខ ។​ក្នុងថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ដូចនេះ​បើ​មាន​ទំនាក់ទំនង​ការងារ​លោកអ្នក​មិនត្រូវ​សង្ឃឹម​ពេក​នោះឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ឆ្លើយតប​ខ្ពស់​ណាស់​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​
​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ព្រោះតែ​ជម្លោះ​វិវាទ​ងាយ​កើតមានឡើង​ណាស់ ៕

 

​ឆ្នាំមមែ​

 

​រាសី​ស្រុតចុះ​។​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​ថ្ងៃនេះ មិនត្រូវ​សម្រេចចិត្ត​រឿង​ដែល​សំខាន់​ឬ​រឿង​បង្ខំ​បន្ទាន់​ណាមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នៅតែ​ជះ​ឡើង​ដដែល​ទេ​។​សម្រាប់​អ្នក​ប្រកបការងារ​វិញ​លោកអ្នក​ចូរ​ចេះ​មើល​ស្ថានការណ៍​វែងឆ្ងាយ​បន្តិច​កុំ​សម្លឹង តែ​បច្ចុប្បន្នភាព​ពេក​ពីព្រោះថា​ផល​ល្អ​រយៈពេល​វែង​ទើប​ធ្វើឱ្យ​លោកអ្នក​សុខសាន្ត​បានយូរ​អង្វែង​។​អ្នក​ប្រកប​ជំនួញ​ការលក់ដូរ​ទីជិត​ឆ្ងាយ​ច្រើនតែ​អង្គុយ​ឆ្ងា​ប​និង​ដកដង្ហើម​ចោល​ឥតប្រយោជន៍​ច្រើន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ប្រកាន់​ចិត្ត​ក្តៅ​ដាក់ខ្លួន​នាំ​តែ​រកាំចិត្ត​ជាមួយគ្នា​មិនចេះចប់​ប៉ុណ្ណោះ​៕

 

​ឆ្នាំវក​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​របស់​លោកអ្នក​គាប់ប្រសើរ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មានការ​ជឿនលឿន​ទៅមុខ និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​។
រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​បើ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យ​បានល្អ​មិនត្រូវ​ឆេវឆាវ​គ្មាន​ហេតុផល ប្រយ័ត្ន​ខ្លួនឯង​ត្រូវ​សោះ​ទីបំផុត​ក្លាយជា​អ្នកមាន​កំហុស​ទៅវិញ​។​ការបំពេញ​ការងារ​នៅពេលនេះ​វិញ​លោកអ្នក​គប្បី​ប្រយ័ត្ន​ចៅហ្វាយនាយ​បន្តិច​ព្រោះ​ងាយ​ធ្វើឱ្យ​លោកអ្នក​ជួប​បញ្ហាលំបាក​ក្នុង​រឿង​អ្វីមួយ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​មិនមាន​អ្វី​ប្រែប្រួល​ប្តួ​រ​ផ្លាស់​គួរ​ជាទី​កត់សំគាល់​ទេ​គឺ​ដូច​សព្វមួយដង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ព្រោះតែ​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​បើ​លោកអ្នក​ចេញដំណើរ​ក្រៅ​ផ្ទះ​ឬ​ទៅកាន់​ទីកន្លែង​ណា ពិសេស​បុរស​មិនត្រូវ​សេពគប់​បន​ល្បែង​ស្រី​ស្រា​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​ឧបទ្រពចង្រៃ​ដាក់ខ្លួន​។​នា​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​នូវ​ឧបសគ្គ​ចំពោះមុខ​ច្រើន​បន្តិច ដូចនេះ​បើទោះបី​ប្រកបការងារ​អ្វី​ក៏ដោយ​ត្រូវធ្វើ​សន្សឹមៗ​បាន​ហើយ​បើ​ពុំនោះ​ផល​លំបាក​អាច​នឹង​ចូល​យាយី​ពិបាក​ក្នុងការ​ទប់ទល់​ពុំខាន​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​គឺ​ពុំ​សូវ​ដំណើរការ​ទៅមុខ​បាន​ស្រួល​ទេ​គឺជា​រឿយៗ​តែង​កើតមាន​ភាព​រកាំរកូស​ជាប់​ជានិច្ច​។​ដូច្នេះ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​បើ​ពុំ​ដោះស្រាយ​ទៅតាម​ការអត់ធ្មត់​ទេវា​នឹង​បង្ក​ជា​ផល​លំបាក​នៅពេល​ខាងមុខ​វិញ​ពុំខាន​។​
រីឯ​បញ្ហា​គូស្នេហ៍​ប្រុស​ស្រី​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នា​មិន​ស្ទើរ​ឡើយ​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វី​ឬ​គិត​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះ​ថាបើ​គិត​ត្រូវ​ផល​ល្អៗ​នឹង​ហុច​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពីនេះ​លោកអ្នក​ឱ្យ​ប្រយ័ត្ន​ការបំពេញ​ការងារ​និង​បញ្ហា​ប្រាក់កាស​ពីព្រោះ​ងាយ​កើតមាន​រឿង​រាវ​ល្អក់កករ​ណាស់ ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ ឯ​ផល​កម្រៃ​ទៀតសោត​ឃើញថា​អាច​ដោះស្រាយ​ជីវភាព​គ្រាន់​គាប់ប្រសើរ ។​
សេចក្តីស្នេហា​ប្រុស​ស្រី​ជួប​រឿង​ប្រទាំង​ប្រទើស​និង​ចាប់កំហុស​គ្នាច្រើន​ជាង​សព្វមួយដង​៕