លោក ហ៊ុន ម៉ា​ណែ​ត​៖ ទ្រព្យ​ធំ​បំផុត​របស់ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ជំនឿ​ទុកចិត្ត របស់​ប្រជាពលរដ្ឋ​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ថាៈ ទ្រព្យ​ធំ​បំផុត​របស់ គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ជំនឿ​ទុកចិត្ត របស់​ប្រជាពលរដ្ឋ​។ លោក​បានបញ្ជាក់​ដូចនេះ ក្នុង​ពិធីបុណ្យ​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ​ថ្មី និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​ព្រះពុទ្ធ ឃោ​សា​ចា​រ្យ ស្ថិតនៅ​ភូមិ​ទួល​តា​ហោ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២២​។