ដោយ៖ ដេប៉ូ / ព្រះវិហារ៖ សត្វខ្ទីងញី និងកូនមួយក្បាល បានបង្កការផ្អាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកស្រុក បន្ទាប់ពីវាបានវង្វេងពីហ្វូង ហើយមករកស៊ីជាមួយហ្វូងគោស្រុក ដែលដើររកស៊ីក្នុងព្រៃ នៅខេត្តព្រះវិហារ។ មន្ត្រីឧទ្យានុរក្ស សន្និដ្ឋានថា ខ្ទីងទាំង ២ ក្បាលនេះ អាចដាច់ហ្វូង និងមកចូលជាមួយហ្វូងគោ។
យ៉ាងណាក្តី បើយោងតាមការបញ្ជាក់របស់ ក្រុមមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តព្រះវិហារ បានឱ្យដឹងថាៈ សត្វខ្ទីងញី និងកូនទាំង ២ ក្បាលនេះ បានវិលចូលក្នុងព្រៃ នៃតំបន់អភិរក្ស វិញហើយ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នេះ ក្រោយពីដាច់ហ្វូង និងរត់ចូលហ្វូងគោស្រុក រកស៊ីជាមួយគ្នា។
មន្ត្រីឧទ្យានុរក្ស បាននិងកំពុងបន្តតាមដានបន្ថែម និងធ្វើយ៉ាងណា ឱ្យសត្វខ្ទីងដាច់ហ្វូង ម៉ែកូនទាំងពីរនេះ ចូលព្រៃវិញ ដោយសុវត្ថិភាព៕/V