នៅព្រឹកថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២០២២ នេះធ្វើតាមសន្យាក្រុមការងារគណប្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំចាយមារដឹកនាំដោយឯកឧត្តមបណ្ឌិត ស្តើង សុខុម ប្រធាន ក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារអមដំណើរដោយអស់លោកលោកស្រីជាអនុប្រធានក្រុមការងារ,ប្រធានក្រុមការងារនិងក្រុមការងារចុះឃុំក្របៅទាំងអស់បានចុះថ្លែងអំណរគុណម្ចាស់ឆ្នោតដែលបានបោះឆ្នោតគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ ៧/៧ នៅឃុំក្របៅស្រុកកំចាយមារ ។

ឯកឧត្តម ស្តើង សុខុម បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែលបានខិតខំទៅបោះឆ្នោតនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទទួលបាន សម្លេងគាំទ្រដ៏លើសលប់រហូតដល់ ៤,៤៣៦ សម្លេងមានការកើនឡើងចំនួន ៨០៧ សម្លេងបើប្រៀបធៀបការបោះឆ្នោតឆ្នាំ ២០១៧ ធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបាន អាសនៈ ៧ លើ ៧ ។

ឯកឧត្តម ស្តើង សុខុម បានមានប្រសាសន៍ថា៖ជោគជ័យដែលគណបក្សប្រជាជនកម្ពុជាឃុំក្របៅសម្រេចបាននាពេលនេះកាន់តែបានបង្ហាញឱ្យឃើញច្បាស់ថាប្រជាជនត្រូវការចាំ បាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិទាំងនៅថ្នាក់មូលដ្ឋានឃុំ សង្កាត់ ។ ក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារសូមសម្តែងការ គោរពនិងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនម្ចាស់ឆ្នោតដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ។

ឯកឧត្តមប្រធានក្រុមការងារក៏បានថ្លែងអំណរគុណចំពោះក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារនិងឃុំក្របៅនិងសកម្មជនរបស់គណបក្សទាំងអស់ដែលសម្រេចបានជោគជ័យ ល្អក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមក ។ ភាពជោគជ័យដ៏ធំធេងនេះគឺពិតជាបានប្រសូត្រចេញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សមាជិកសមាជិកានិងសកម្ម ជនគណ:បក្សថ្នាក់មូលដ្ឋានដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ពេលវេលានិងធន ធានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តីបម្រើប្រជាពលរដ្ឋដោះស្រាយបញ្ហាជូនប្រជាជនគ្រប់រូបភាពគ្រប់កាល: ទេស:និងបានទាន់ពេលវេលា ។គឺផ្ដើមពីសកម្មភាពទាំងនេះហើយដែលធ្វើឱ្យគណបក្សទទួលបានជ័យជម្នះហើយយើងនឹងទទួលបានជ័យជម្នះបន្តទៀត។

ឯកឧត្តម ស្តើង សុខុម បានបង្ហាញពីទឹកចិត្តចូលរួមអបអរសាទរកោតសរសើរនិងវាយតម្លៃខ្ពស់លើលទ្ធផលដែលឃុំទាំងអស់ក្នុងស្រុកកំចាយមារសម្រេចបាន ។ពិសេសឃុំក្របៅ ទទួលបានលទ្ធផលល្អខ្លាំង។ជោគជ័យនេះបានបង្ហាញពីភាពសកម្មមមាញឹកនិងការលះបង់របស់ក្រុមការងារក្នុងរយ:ពេលកន្លង មកគឺពិតជាបានបង្ហាញយ៉ាងច្បាស់ពីឆន្ទ: ចូលរួមយ៉ាងពេញលេញជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមក៏បានកត់សំគាល់លើ៣ចំណុចដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគឺគណបក្សប្រជាជនកម្ពុជាមានការដឹកនាំដ៏ត្រឹមត្រូវ,គណបក្សតែងនៅជាមួយប្រជាជនគ្រប់ពេលដែលប្រជាជនជួបការលំបាក,គណបក្សបានកសាងសមិទ្ទផលសង្គមយ៉ាងច្រើនដើម្បីបំរើឲ្យផលប្រយោជន៍ប្រជាជន។ជាក់ស្តែងនៅឃុំក្របៅដែលបានឈ្នះឆ្នោតលើសលប់ នេះគឺថ្នាកដឹកនាំដែលមានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជានិងលោកជំទាវ ,ព្រមទាំងក្រុមគ្រួសារសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម,លោក អភិបាលខេត្តព្រៃវែង រួមទាំងថ្នាក់ដឹកនាំចុះជួយស្រុកកំចាយមារនិងសប្បុរសជនជាច្រើនបានជួយកសាងសមិទ្ធផលជាច្រើននៅទីនេះដែលរួមមាន៖ផ្លូវថ្នល់ ផ្លូវបេតុង អគ្គិសនី ទឹកស្អាត សាលារៀន មណ្ឌលសុខភាព ធ្វើឲ្យប្រជាពលរដ្ឋអាចទាញយកផលប្រយោជន៍យ៉ាងច្រើនពីសមិទ្ធផលសង្គមទាំងនេះ ។ នេះជាជ្រុងមួយដែលធ្វើឲ្យគណបក្សប្រជាជននៅឃុំ ក្របៅឈ្នះឆ្នោត លើសលប់ ។ ជ្រុងមួយទៀតដោយសារក្រុមការងារគណបក្សចុះជួយខេត្ តក្រុមការងារចុះជួយស្រុក និង ក្រុមការងារសឃុំ ចុះធ្វើការងារតាមប្រក្រតីទិនរបស់គណបក្សដែលបានដាក់ចុះ នេះជាជ្រុងទី២ ។ ជ្រុងទី៣គឺការចូលរួមរបស់សប្បុរសជន,អ្នកដែលធ្លាប់មានស្រុកកំណើតនៅទីនេះជួយតាមលទ្ធភាពក៏ជួយបានច្រើនដែរ ។

ឯកឧត្តមបានគូសរំលេចបន្ថែមថាក្រៅពីសមិទ្ធិផលសង្គមនិងការចុះជួយប្រជាជនពេលជួបការលំបាក,ការងារមួយដែលសំខាន់ហើយប្រជាជនមើលឃើ ញទង្វើល្អរបស់គណបក្សប្រជាជនកម្ពុជានោះគឺការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩ ដែលជាការស្រោចស្រង់អាយុជីវិតប្រជាជនពីសេចក្តីស្លាប់ ។ ប្រសិនបើមិនមានវ៉ាក់សាំងការពារកូវីដ១៩ ចាក់ស្រោចទៅលើប្រជាជនទេគឺជីវិតប្រជាជនច្រើនណាស់និងត្រូវស្លាប់,វាប្រៀបដូចជាជីវិតប្រជាជនកម្ពុជានៅក្នុងរបបប៉ុលពតអញ្ចឹងដែរ ប្រសិនបើមិនមានគណបក្សប្រជាជនកម្ពុជាជួយរំដោះចេញពីរបបប៉ុលពតទេ ប្រជាជនប្រាកដជាស្លាប់ដោយសារពួកប៉ុលពលសម្លាប់អស់គ្មានសល់ ។ ដូច្នេះគុណបំណាច់មួយនេះបានជួយជីវិតប្រជាជនជាថ្មីម្តងទៀតធ្វើឲ្យប្រជាជនកាន់តែមើលឃើញនូវតួនាទីដឹកនាំប្រទេសនិងដឹកនាំមូលដ្ឋានរបស់គណបក្សប្រជាជនកម្ពុជាកាន់តែសំខាន់និងមិនអាចខ្វះបាន ។ សមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំរាជរដ្ឋាភិបាលធ្វើឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿនិងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ។

ឯកឧត្តមក៏សង្ឃឹមថាសម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានាឆ្នាំ២០២៣ប្រជាពលរដ្ឋឃុំក្របៅនឹងបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ច្រើនជាងនេះទៀត។បញ្ហាមួយដែលឯកឧត្តមបានសំណូមពរទៅកាន់ពលរដ្ឋម្ចាស់ឆ្នោនោះគឺ មិនត្រូវមើលស្រាលគូប្រកួតនិងមោទនភាពចំពោះជ័យជំនះ រហូតមានការឆក់ល្វែងមិនទៅចូលរួមបោះឆ្នោត ។

ឯកឧត្តមប្រធានក្រុមការងារនិងក្រុមការងារតបតាមការសន្យាបាននាំយកមកជាមួយនូវអំណោយឧបត្ថម្ភមានសារ៉ុងចំនួន ១,៩២០ សារ៉ុង និង ថវិកាចំនួន ១៩,០៧០,០០០ រៀល ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និង លោក ជំទាវ ជូនដល់បងប្អូនម្ចាស់ឆ្នោតចំនួន ១,៩០៧ នាក់ដែលបានចូលរួមនៅក្នុងពិធីនោះ។ជាមួយនេះឯកឧត្តម ស្តើង សុខុម ក៏បានឧបត្ថម្ភថវិកាដល់អ្នកចំរៀងចំនួន០៣នាក់,ដោយលេខ១ទទួលបានថវិកាចំនួន១៨០, ០០០រៀល ,លេខ២ទទួលបានថវិកាចំនួន ១០០,០០០រៀល , លេខ៣ទទួលបាន ថវិកាចំនួន១០០,០០០រៀលសរុបថវិកាអស់ចំនួន៣៨០,០០០រៀល ៕