ដោយៈតារារិទ្ធ(ភ្នំពេញ)៖ សម្តេចអគ្គម ហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអា គ្នេយ៍នៅព្រឹកថ្ងៃចន្ទទី១១ ខែ កក្កដាឆ្នាំ២០២២នេះនៅសណ្ឋាគារសុខា។

មក

កិច្ចប្រជុំសហព័ន្ធទាំងពីរខាងលើនឹងត្រូវធ្វើឡើងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃ ទី១១ដល់ថ្ងៃទី១៣ខែកក្កដា។

សូមបញ្ជាក់ថាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូងនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គេមលើ កទី១២នៅថ្ងៃទី០៥ខែឧសភាឆ្នាំ២០២៣។កម្ពុជាបានចាប់ផ្តើមរាប់ថយក្រោយរយៈពេល៣០០ថ្ងៃឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២។

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ដែលមានប្រ ទេសចំនួន១១ចូលរួមនេះត្រូវបានរៀបចំឡើងរៀងរាល់ពីរឆ្នាំម្តង។មកដល់ពេលនេះព្រឹត្តិការណ៍នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមនេះមានរយៈពេល៦៤ឆ្នាំមកហើយ។ ព្រោះតែវិបត្តិនយោបាយនិងសង្គ្រាមក៏ដូចជាស្ថានភាពសេដ្ឋកិច្ចនៅមានកម្រិតនោះធ្វើឱ្យប្រទេសកម្ពុជាមិនធ្លាប់បានធ្វើជាម្ចាស់នៃការប្រកួតនេះឡើយ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ គឺជាព្រឹត្តិ ការណ៍ជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា។កម្ពុជាមិនអាចធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះបានឡើយប្រសិ នបើកម្ពុជាខ្វះហេដ្ឋារចនាសម្ព័ន្ធផ្នែកកីឡានិងមិនមានធនធានថវិកាទេនោះ ។

កម្ពុជានឹងត្រូវចំណាយថវិកាប្រមាណ ៣០ លានដុល្លារសម្រាប់រៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនិងកីឡាអាស៊ីអាគ្នេយ៍។ ក្នុងនោះកម្ពុជាបានសន្សំប្រាក់សម្រាប់ចំ ណាយលើការប្រកួតនេះក្នុងមួយឆ្នាំប្រមា ណជា៤០ពាន់លានរៀលឬស្មើនឹង១០លា នដុល្លារអាមេរិក ។

ដើម្បីឈានឆ្ពោះទៅកាន់ការរៀបចំព្រឹត្តិការ ណ៍ជាប្រវត្តិសាស្ត្រនេះកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការងារជាច្រើ ន៕