ដោយៈតារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបានដាក់ចេញគោលការណ៍និងផ្តល់អនុសាសន៍គន្លឹះបន្ថែ មចំនួន៤ ដើម្បីកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ានហ្គេមនិង ប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ជាប្រវត្តិសាស្រ្តឱ្យទទួលបានជោគជ័យខ្ពស់ ។

 

នៅក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហ ព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដាឆ្នាំ២០២២ នេះនៅសណ្ឋា គារសុខាសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍គន្លឹះបន្ថែមចំនួន៤ រួមមាន :

ទី១.គណៈកម្មាធិការជាតិរៀបចំការប្រ កួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ត្រូវយកចិត្តទុកដាក់លើគ្រប់មុខសញ្ញាគ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់និងទាន់ពេលពិ សេសការងារដែលត្រូវការពេលយូរត្រូវចាប់ផ្ដើមពីពេលនេះតទៅដូចជាការជួសជុលកែលម្អទីលានប្រកួតការរៀប ចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាជីអឹមអេស (GMS) ការរៀបចំពិធីបើកនិងពិធីបិទ ព្រមទាំងការរៀបចំកន្លែងស្នាក់នៅហូប ចុកនិងដឹកជញ្ជូនជាដើម ។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀតក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡារួមទាំងកីឡាល្បុក្កតោខ្មែរនិងកីឡាយុទ្ធគុនឥ ណ្ឌូណេស៊ីដែលមានឈ្មោះថា ស៊ីឡាត់ (Silat) ដែលទទួលបានការឯកភាពជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡាយូដូពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន ។

ទី២.ខ្ញុំសូមអំពាវនាវសារជាថ្មីដល់ប្រព័ ន្ធផ្សព្វផ្សាយរដ្ឋនិងឯកជនចូលរួមយុទ្ធ នាការផ្សព្វផ្សាយនិងយុទ្ធនាការលាងសម្អាតផ្ទះនិងសង្គមយើងតាមរយៈយុទ្ធ នាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត ” “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ” “ កម្ពុជាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងកាត់ បន្ថយឥទ្ធិពលគ្រឿងញៀន”និង “កីឡា រស់ក្នុងសន្តិភាព”ឱ្យបានផុសផុលទាំង ក្នុងនិងក្រៅប្រទេស ។

ទី៣ .ខ្ញុំសូមស្នើក្រសួងអប់រំយុវជន និង កីឡាពិនិត្យលទ្ធភាពពន្យារវិស្សមកាលតូចក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បីផ្តល់ឱកាសឱ្យសិស្ស- និស្សិតចូលរួមបម្រើការងារជាអ្នកស្ម័គ្រ ចិត្តនិងចូលរួមអបអរសាទរលើកទឹក ចិត្តកីឡាករកីឡាការិនីជាតិ-អន្តរជាតិ។

ទី៤.ខ្ញុំសូមអំពាវនាវបណ្តាប្រទេសស មាជិកស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម មេត្តាផ្តល់នូវការគាំទ្រក្នុងគ្រប់ទម្រង់តាមដែលអាចធ្វើទៅបានដើម្បីឱ្យការ រៀបចំការប្រកួតកីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ទទួលបាន ជោគជ័យ៕