ដោយ​: សៅ​វ៉ាន់ឌី​/​ព្រះវិហារ​: សត្វ​ខ្ទីង​ដែលជា​អំ​ម្បូ​រស​ត្វ​ដ៏​កម្រ​ស្ទើរតែ​នឹង​ផុត​ពូជ​ទៅហើយនោះ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សត្វ​ខ្ទីង​ចំនួន​ពីរ​ក្បាល​រត់​ចូលមកក្នុង​ហ្វូង​សត្វ​គោ​របស់​ពួកគាត់​កាលពី​កាលពីពេល​ថ្មីៗ​នេះ​គឺ​នៅ​យប់​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ​២០២២ នៅ​ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

​មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​១១ កក្ត​ដា​ថា សត្វ​ខ្ទីង​ចំនួន​ពីរ​ក្បាល​ដែល​បាន​បែក​ពី​ហ្វូង​របស់​ពួកវា​ហើយ​
​រត់គេច​មកពី​ក្នុងព្រៃ​ឡង់​ចូលមកក្នុង​ហ្វូង​សត្វ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​សត្វ​ខ្ទីង​ឈ្មោល​ចំនួន​មួយ​ក្បាល ក្នុងនោះ​ក៏មាន​កូន​សត្វ​ទ្ទីង​មួយ​ក្បាល​តូច​ផងដែរ​ដែល​បាន​រត់​មក​ជ្រក​​ក្នុង​ហ្វូង​សត្វ​គោ​របស់​ប្រជាពលរដ្ឋ​នោះ​។ បើតាម​ការសន្និដ្ឋាន​នឹងសិក្សា​ស្វែងយល់​អំពី​ជីវសាស្ត្រ​នៃ​កា​រស់នៅ​របស់​ពួក​សត្វ​ខ្ទីង​ទាំងពីរ​ក្បាល​ខាងលើ​នៅពេលដែល​ពួកវា​បាន​រត់​មក​ជ្រកកោណ​ជាមួយនឹង​ហ្វូង​សត្វ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជិត​ទីស្នាក់ការ ការពារ​ដែនជម្រកសត្វព្រៃ​នៃ​ព្រៃ​ឡង់​នោះ​គឺ​ដើមចម​បង្កឡើង​ដោយសារតែ​ពួក​ព្រានព្រៃ​ដែល​បាន​រំខាន​នឹង​តាម​ប្រ​ម៉ាញ់​បរបាញ់ ទើប​ពួកវា​ភ័យខ្លាច​បាន​រត់គេច​បែក​ពី​ហ្វូង​មក​ជ្រក​ក្រោម​ហ្វូង​សត្វ​គោ​របស់​បងប្អូន​​ប្រជាពលរដ្ឋ​ដែលជា​ទីតាំង​មាន​សុវត្ថិភាព​សម្រាប់​ពួកវា​ហើយ​ពេលនោះ​មន្ត្រី​ឩ​ទ្យា​នុ​រក្ស​ក៏បាន​ឃើញ​សត្វ​ខ្ទីង​ទាំង​២​ក្បាល​ខាងលើ​ដេក​ជាមួយ​ហ្វូង​សត្វ​គោ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចំនួន​មួយ​យប់​លុះ​ព្រឹក​ឡើង​សត្វ​ខ្ទីង​ទាំងពីរ​បាន​រត់​ចូលទៅក្នុង​ព្រៃ​វិញ​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក មាស ញឹម ថា សត្វ​ខ្ទីង​ទាំងពីរ​ក្បាល​ខាងលើនេះ​បច្ចុប្បន្ន​ត្រូវបាន​មន្ត្រី​ឩ​ទ្យា​ន​នុ​រក្ស​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់​ដែលមាន​វត្តមាន​ក្នុង​តំបន់​នោះ​តាមឃ្លាំមើល​យ៉ាង​យកចិត្ត​ទុក្ខ​ដាក់​បំផុត​ដើម្បី​ការពារ​សុវត្ថិភាព​របស់​សត្វ​ទាំងពីរ​ដើម្បី​ឲ្យ​សត្វ​បាន​វិល​ទៅក្នុង​តំបន់​ព្រៃ​ឡង់​ដែល​ហ្វូង​សត្វ​ដ៏ទៃទៀត​កំពង់​រស់នៅ​បាន​ដោយ​សុវត្ថិភាព​។​

​ជាមួយគ្នា​នោះដែរ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ក៏បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទ​ទួ​ច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​តំបន់​ការពារ​អភិរក្ស​ខាងលើ​ក៏ដូចជា​ក្រុម​ព្រានព្រៃ​សូមមេត្តា​ទំលាក់អាវុធ​កែឆ្នៃ​ចុះ​បញ្ឈប់​តាម​ប្រ​ម៉ាញ់​សត្វព្រៃ​ដើម្បី​ងាក​មក​ចូលរួម​ថែរក្សា​នឹង​អភិរក្ស​សត្វ​នានា​ជាពិសេស​អម្បូរ​ពពួកសត្វ​ខ្ទីង​ដែលជា​សត្វ​ដ៏​កម្រ​ហើយ​ស្ទើរតែ​នឹង​ផុត​ពូជ​នេះ​។ ម្យ៉ាងវិញទៀត​មន្ទីរ​ថា​ប្រសិនបើ​បងប្អូន​នៅ​បន្ត​ប្រកបមុខរប​បរបាញ់​សត្វ​ដែល​ទង្វើ​ខុសច្បាប់​ដែល​ច្បាប់​បាន​ហាមឃាត់​នេះ​គឺ​វាសនា​គេច​មិន​ផុតពី​មានទោស​ទណ្ឌ​នោះទេ​៕​