ដោយ: អង្គារ៍ហេង/ភ្នំពេញ: យោង តាម ប្រភពព័ត៌មានពីរបាយការណ៍ របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ ចំនួន ៣៦នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើស គ្រឿងញៀន ចំនួន ២១ករណី ទូទាំងប្រទេស នៅថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២២។
ក្នុងចំណោមជនសង្ស័យទាំងចំនួន ៣៦នាក់ រួមមាន៖ ជួញដូរ៩ករណី ឃាត់ ១៣នាក់ (ស្រី០នាក់), ដឹកជញ្ជូន រក្សា ទុក ៥ករណី ឃាត់៦នាក់, ប្រើប្រាស់៧ករណី ឃាត់១៧នាក់ (ស្រី១នាក់) ។
វត្ថុតាងដែល ចាប់យកសរុបក្នុងថ្ងៃទី ១០ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើនឹង ២៣៥,៧០ ក្រាម និង ២០កញ្ចប់តូច៕