ថ្លៃប្រេងបានធ្លាក់ចុះបន្តិចកាលពីថ្ងៃចន្ទទី១១កក្កដាក្នុងពាណិជ្ជកម្មដ៏ប្រែប្រួលដោយបញ្ច្រាសកំណើនកាលពីសប្តាហ៍មុន ចំពេលមានការព្រួយបារម្ភអំពីឳនភាពឬ កំណើនអវិជ្ជមាននៃសេដ្ឋកិច្ចសកលមួយនិងការបិទខ្ទប់ប្រឆាំងកូវីដ១៩នៅចិន ដែលវានឹងធ្វើអោយប៉ះពាល់ដល់សេចក្តីត្រូវការ។ប្រេងឆៅផ្សារBrentនៅអាស៊ីចុះ៨២សេនឬ០,៨ភាគរយ មកនៅ ត្រឹម១០៦,២ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីវាឡើង២,៣ភាគរយកាលពីថ្ងៃសុក្រសប្តាហ៍មុន។ប្រេងផ្សារWTIនៅអាម៉េរិកចុះ១,០៤ដុល្លារមកនៅត្រឹម១០៣,៧៥ដុល្លារក្នុងមួយបារ៉ែលផងដែរ ក្រោយឡើង២ ភាគរយកាលពីថ្ងៃសុក្រ។

Jul 11, 2022