ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស ព្រះគ្រូ​ឧ​ត្ត​ម សីល​ញាណ ធុល សុធា ព្រះ​មេគណ​ខេត្ត គណៈមហានិកាយ ព្រះគ្រូ​វរ​មុនី វ៉ា ចិន្តា ព្រះ​មេគណ​ខេត្ត គណៈ​ធម្មយុត្តិ​និកាយ និង​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ មានជ័យ និង​លោកស្រី ជ័យ ណា​រី លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ​ខេត្ត ព្រះ​មន្ត្រី​សង្ឃ និង​ពុទ្ធបរិស័ទ ជាច្រើន​កុះករ បាន​និមន្ដ និង​អញ្ជើញ​ចូលរួម ក្នុង​ពិធី​ប្រគេន​ព្រះរាជក្រឹត្យ និង​ប្រកាសនីយបត្រ តែងតាំង​មន្ត្រី​សង្ឃ និង​បុណ្យ ចំរើន​ព្រះជន្ម ប្រគេន​ព្រះ​មន្ត្រី​សង្ឃ សាលា​អនុគណ ស្រុក​មង្គល​បូរី​គឺ ព្រះ​អនុគណ ព្រះ​វិន័យធរ និង​ព្រះ​ធម្មធរ នៅក្នុង​វត្ត​វេ​ឡូ​វនា​រាម ឫស្សី​ក្រោក ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នា​ថ្ងៃទី​៩-១០ ខែកក្កដា ឆ្នាំ​២០២២ ។​

​ក្នុងឱកាស​នោះ ព្រះ​មន្ត្រី​ទទួល​ធនធានមនុស្ស​សាលា​គណ​ខេត្ត បាន​អាន​ព្រះ រាជក្រឹត្យ និង​ប្រកាសនីយបត្រ​រួច គណៈអធិបតី បានធ្វើ​ពិធី​ប្រគេនៈ ១.​ព្រះអង្គ ចាន់ ចាន ឲ្យ​ឡើង​នាទី ជា​ព្រះ​សមាធិ​ញាណ​, ២.​ព្រះគ្រូ​គិរី​ធម្ម​រង្សី សំ វ៉ាន់​ថា ឲ្យ​ឡើង​នាទី​ជា ព្រះឥន្ទ​មុនី​វង្សា​, ៣.​ព្រះគ្រូ​បរិត្ត​មេធា​សំ​វីរៈ ឲ្យ​ឡើង​នាទី ជា​ព្រះ​វឌ្ឍន​មង្គល និង ៤.​ព្រះគ្រូ​សិរី​មង្គល​សំ​វីរៈ ឲ្យ​ឡើង​ទី​ជា​ព្រះ​ភូមិ​ណាណ​, ៥.​ព្រះគ្រូ​រម្ភា​រង្សី រៀម សុគ​ន្ទ ឲ្យ​ឡើង​ទី​ជា ព្រះ​សន្តិ​រង្សី​, ៦.​ព្រះគ្រូ​វត្ត​មុនី អ៊ុច សារិទ្ធ ឲ្យ​ឡើង​ទី​ជា ព្រះ​វចនា​ចា​រ្យ​, ៧.​ព្រះគ្រូ​កោសល​មេធា ថា ប៊ុន​ឡាក់ ឲ្យ​ឡើង​ទី​ជា ព្រះ​សរណ​ញាណ​, ៨. ព្រះគ្រូ​សោភ័ណ​វិមល ប៉ាត សុគ​ន្ទ ឲ្យ​ឡើង​នាទី ជា​ព្រះ​មេ​ត្តិ​ណា​ញ​។​

​បន្ទាប់ពី​កិច្ច​រដ្ឋបាល​នោះ ក៏​បន្តធ្វើ​ពិធី​បុណ្យចំរើនព្រះជន្ម ប្រគេន​ព្រះ​មន្ត្រី​សង្ឃ សាលាស្រុក អនុគណ ស្រុក​មង្គល​បូរី រួមមានៈ ១.​ព្រះ​ភូមិ​ញាណ សំ វីរ​: ព្រះ​អនុគណ​ស្រុក ឡើង​នាទី​ជា ព្រះរាជ​ជា​ថ្នាក់​កិត្តិយស និង​ជា​ព្រះគ្រូ​សិរី​មង្គល ។ ២.​ព្រះគ្រូ​អ​ង្កុ​ធ​ម្មោ សៀង សុង ព្រះ​វិន័យធរ អនុគណ​ស្រុក​មង្គល​បូរី​។ ៣.​ព្រះគ្រូ​វិមល សីល​ណា​ញ រស់ សុមាលី ព្រះ​ធម្មធរ អនុគណ​ស្រុក​មង្គល​បូរី ពោលគឺ បន្ថែម​ពីលើ​នាទី​ជា ព្រះគ្រូ​ចៅអធិការ​វត្ត​ទីទៃ​ពីគ្នា ។​

​នាឱកាស​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​មាន ប្រសាសន៍ថាៈ សង្គ្រាម​ត្រូវបាន​បញ្ចប់ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្ដេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រទេស​យើង មាន​សន្តិភាព​ពេញលេញ និង​អភិវឌ្ឍន៍ ។ គ្រាន់តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ សម្រាប់​ខេត្តបន្ទាយមានជ័យ ក៏មាន​ការរីកចម្រើន​លូតលាស់ លើ​គ្រប់​វិស័យ ។ ក្នុងនោះ មាន​វិស័យ​កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម សុខាភិបាល អប់រំ អភិវឌ្ឍន៍ជនបទ អគ្គិសនី ពិសេស វិស័យ​ធម្មការ និង​កិច្ចការ​សាសនា ក្នុងនោះ ព្រះពុទ្ធសាសនា និង​ពា​ហិ​រ​សាស នានា​នា ក៏​រស់នៅ​និង​រីកចម្រើន រុងរឿង​ឡើងវិញ​។ ជាពិសេស​គឺ ការយកចិត្ត ទុកដាក់ លើកកម្ពស់​ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដែល​ប្រជាពលរដ្ឋ ៩៥% បាន​គោរព​ប្រ​ណិ​ប​ត្តិ ។ នៅ​ខេត្តបន្ទាយមានជ័យ មាន​វត្ត​ចំនួន ២៥២ វត្ត​, មាន​ព្រះសង្ឃ​ចំនួន ៤.២៤៨ អង្គ ក្នុងនោះ ភិក្ខុសង្ឃ​មាន​ចំនួន ១.២៩០ អង្គ​។​

​លោក អ៊ុំ រាត្រី បាន​បន្តទៀតថាៈ វត្ត​អារាម​បានរួម​ចំណែក​ក្នុង​ការកសាង​សង្គម ជាតិ​មួយ ប្រកបដោយ​សីលធម៌ ចរិយា​ធម៌ និង​ប្រកបដោយ​ពុទ្ធពរ និង​ជាទី​កន្លែង ដែល​រក្សាទុក នូវ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែល​បុព្វបុរស​ខ្មែរ កត់ត្រា​ទុក ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ សម្រាប់​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ ។ ពិសេស​ទៅទៀត ទី​វត្ត​អារាម ជា​កន្លែង​បណ្ដុះ នូវ​ធនធាន មនុស្ស ដែល​ពោរពេញ​ទៅដោយ ចំណេះដឹង ទាំង​ផ្លូវលោក ផ្លូវធម៌ និង​ប្រកបដោយ មនសិការ​ជាតិ អំពើ​ល្អ ។ យើងទាំងអស់គ្នា ជា​ពុទ្ធសាសនិក ត្រូវតែ​ខិតខំ​រក្សា និង​គោរព​ឱ្យ បាន​ខ្ជាប់ខ្ជួន នូវ​ពុទ្ធឱវាទ​របស់ ព្រះសម្មាសម្ពុទ្ធ​នៃ​យើង​។​

​ចុងក្រោយ មាន​ពិធី​ប្រគេន​សុគន្ធវារី និង​ផ្កា​ភ្ញី គ្រឿង​ប្រដាប់​សក្ការ​:​បូជា និង​បច្ច័យ ប្រគេន​ពរជ័យ ចំពោះ​ព្រះ​អនុគណ​ស្រុក ព្រះ​វិន័យធរ និង​ព្រះ​ធម្មធរ ឱ្យមាន​សុខភាព​ល្អ ព្រះ​ជន្មាយុ​យឺនយូរ ប្រាជ្ញា​វាងវៃ​៕/V​-PC