សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី ១១ ខែកក្កដា ២០២២ នេះបានឆ្លៀតឱកាសអញ្ជើញចុះសាកសួរសុខទុក្ខដល់កន្លែងម៉ាស្សាជនពិការភ្នែកដែលមានទីតាំងនៅក្បែរសណ្ឋាគារសុខាបន្ទាប់ពីសម្ដេចបានអញ្ជើញចូលរួមបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមនិងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍។ហាងម៉ាស្សា “សំណាង ខេមបូឌា” មានអ្នកធ្វើការដោយបងប្អូនពិការភ្នែកស្ថិត នៅទល់មុខសណ្ឋាគារសុខាភ្នំពេញ ។ នៅទីនោះសម្តេចតេជោ ហ៊ុន សែន បានសំណេះសំណាលជាបងប្អូនពិការដែលស្ថិតនៅក្នុងហាងនោះ ៕