ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ តារាវាយតេន្នីស ណូវ៉ាក់ ឌីចូកូវិក (Novak Djokovic) បានគូសបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួននាពេលថ្មីៗនេះនៅកម្មវិធី Wimbledonជាមួយនឹងការវាយសម្រុកនិងគ្រប់គ្រងលើកីឡាករអូស្ត្រាលី នីក ឃីរៀស (Nick Kyrgios) ដើម្បីឈ្នះពានឯកត្តជនបុរសជាលើកទីបួនជាប់ៗគ្នា។
កីឡាករឌីចូកូវិកសញ្ជាតិសែប៊ី វ័យ ៣៥ ឆ្នាំ បានចាញ់សិតទី១បន្ទាប់ពីការវាយកូនបាល់យ៉ាងស្អាតពីឃីរៀស ប៉ុន្តែបានបញ្ចប់ដោយការឈ្នះក្នុងពិន្ទុ ៤-៦ ៦-៣ ៦-៤ ៧-៦ (៧-៣) នៅលើទីលាន។
វាគឺជាជើងឯកបុរស SW19 ទីប្រាំពីររបស់ឌីចូកូវិក ហើយមានតែ រ៉ូជើ ហ្វេដេរ័រ (Roger Federer) ប៉ុណ្ណោះដែលមានពានច្រើនជាង។
ជ័យជម្នះនេះក៏បានធ្វើឱ្យរូបគេចាញ់តែ១ពានប៉ុណ្ណោះពីកំណត់ត្រាពានវិញ្ញាសាបុរសចំនួន ២២ របស់រ៉ាហ្វាអែល ណាដាល់ (Rafael Nadal)។
កំពូលតារាតេន្នីស ឌីចូកូវិក បានចាប់ផ្តើមការប្រកួតរាងយឺតជាងគូប្រកួតអាយុ ២៧ ឆ្នាំរបស់គាត់ ដែលដំបូងឡើយហាក់មិនញញើតទាល់តែសោះនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រ Grand Slam ដំបូងរបស់គេ។
ប៉ុន្តែកីឡាករសែប៊ីរូបនេះមិនបាត់បង់ជំនឿទេ ខណៈរូបគេបានបង្ហាញបទពិសោធន៍ទាំងអស់របស់ខ្លួន និង បង្វែរប្រៀបឈ្នះមកវិញ។
ឃីរៀសបាននិយាយនៅពេលរូបគេអបអរសាទរឌីចូកូវិក យ៉ាងដូច្នេះថា “គាត់មានសំណាងជួយ ខ្ញុំមិននិយាយកុហកទេ។ ខ្ញុំគិតថាខ្ញុំលេងល្អជាង”៕
ឌីចូកូវិកឈ្នះពានរង្វាន់ Wimbledon ដែលជាពានឯកត្តជនបុរសជាលើកទីបួនជាប់ៗគ្នាកាលពីថ្ងៃអាទិត្យ