នៅរសៀលថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២នេះ សម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ  អតីតនាយករដ្ឋមន្រ្តីជប៉ុន ទៅស្ថានទូតជប៉ុនប្រចាំកម្ពុជាដើម្បី ។

ដោយឡែកនៅមុនបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេមនិងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃចន្ទទី ១១ ខែកក្កដាឆ្នាំ២០២២នេះនៅសណ្ឋាគារសុខា សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើសុំឲ្យអ្នកចូលរួមទាំងអស់ក្រោកឈរឡើងស្មឹងស្មាត ១ នាទី ដើម្បីកោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុនដែលត្រូវបានជនទុច្ចរិតធ្វើឃាតកាលពីប៉ុន្មានថ្ងៃមុននេះ ។ សម្តេចបានធ្វើការកត់សំគាល់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ គឺជានាយករដ្ឋមន្រ្តីជប៉ុន មួយរូបដែលបានប្តេជ្ញាយ៉ាងខ្លាំងក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាននិងបណ្តាប្រទេ សមេគង្គ ក៏ដូចជាបណ្តារដ្ឋនិមួយៗនៅក្នុងអាសា៊ន ក៏ដូចជាកម្ពុជា ។ ដូចនេះដើម្បីជាការចូលរួមមរណទុក្ខនិងជូនដំណើរជាចុងក្រោយចំពោះ ឯកឧត្តម អាបេ ស៊ីនហ្សូ ដែលបានលាចាគលោកទៅហើយ សូមអងស់លោកក្រោកឈរដើម្បីគោរពវិញ្ញាណក្ខន្ធឯកឧត្តម អាបេ ស៊ីនហ្សូ ៕